មិនគួរឲ្យជឿសោះ ថាម្នាក់ហ៊ានកាប់កូនរបស់ខ្លួនដែលនៅតូច និងគួរឲ្យស្រឡាញ់ បែបនេះសោះ ហើយមួយទៀតនោះ គឺធ្លាប់តែឃើញរូបភាពឪពុកម្តាយ ស្រលាញ់ថ្នាក់ថ្នមបមបីកូន ដោយក្តីអាណិតអាសូរ ស្រាប់តែថ្មីៗនេះមានការចែកចាយរូបភាព ពីរសន្លឹកអមដោយខ្លឹមសារ ស្តីបន្ទោសទៅដល់ម្តាយចិត្តអប្រិយ ដែលបានប្រើអំពើហិង្សារដាក់កូនស្រីរបស់ខ្លួន រហូតមានឈាមស្រោចពេញខ្លួន កាលពីថ្ងៃទី២២មករា ឆ្នាំ២០១៩នេះ។
បើយោងតាមម្ចាស់អាខោនហ្វេសប៊ុកឈ្មោះVi Na បានបង្ហោះរូបភាពក្មេងស្រីម្នាក់មិនបានបង្ហាញឈ្មោះឬអាយុនោះទេ ហើយក៏មិនដឹងថាខ្លួនត្រូវជាអ្វីនឹងក្មេងស្រីនោះដែរ ប៉ុន្តែម្ចាស់អាខោនរូបនេះបានសរសេររៀបរាប់ពីកំហឹងរបស់ខ្លួន ដែលស្ត្រីជាម្តាយវាយប្រហារទៅលើក្មេងស្រីនេះថា៖
ថ្ងៃនេះខ្ញុំគេងមិនលក់ទេ ព្រោះមានម្តាយចិត្តខ្មៅលើកដៃវៃនឹងយកកាំបិតតាំងតោ ដេញ កាប់កូនចំពោះមុខខ្ញុំយ៉ាងនេះ។ ម្តាយចិត្តអប្រិយ ទោះយ៉ាងមិចក៏ដោយមិនគួរធ្វើដាក់ក្មេងបែបនេះដែរម្តាយចឹងត្រូវដាក់ទោសមិច មេតាជួយសៀ តៗគ្នាផង។