ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែម ពាក់ពន្ធនិងករណីឆក់កាបូបលុយ ចំនួន២លើកក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ

0
312

ភ្នំពេញ ៖ នគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែមទៀតហើយ ពាក់ពន្ធនិងករណីឆក់កាបូបលុយ ចំនួន២លើកក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ នាពេលកន្លងមក ការឃាត់នេះនៅវេលាម៉ោង០០និង៣០នាទី ឈានថ្ងៃទី១ សីហា ឆ្នាំ២០១៩ ត្រង់ចំណុចលើបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲដឹងថា ជនសង្ស័យមានចំនួន៣នាក់ខាងលើទី១ឈ្មោះ សាន្ត វិរះ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ ។ទី២ឈ្មោះ ខ្លឹម ចាន់ដារ៉ា ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ទី៣ឈ្មោះ ហាក់ សុខសេន ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។(ទាំង៣ នាក់មានផ្ទុកសារធាតុញៀន)។

សមត្ថកិច្ចបានបន្តឲដឹងទៀតថា មុនពេល ឃាត់បានជនសង្ស័យនេះ កាលពីវេលា ម៉ោង០០និង៣០នាទីថ្ងៃទី ១ សីហា ឆ្នាំ២០១៩ កំលាំងសមត្ថកិច្ចនគរបាលនៃ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចេញល្បាតតាមគោលដៅងាយរងគ្រោះ អំពីករណីលួច ឆក់ ប្លន់ និងបទល្មើសផ្សេងៗ លុះពេលល្បាតមកដល់ចំណុចមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញលើបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី ស្ថិតក្នុងភូមិ ក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យក៏ ប្រទះឃើញជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ២គ្រឿង ទី១ម៉ាកហុងដាឌ្រីមសង់ស៊េរី ០១៩ ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ1HR-9316 ជិះគ្នា២នាក់ ។(ទី១ឈ្មោះ សាន វិរះ និង ឈ្មោះ ខ្លឹម ចាន់ដារ៉ា)នឹង១គ្រឿងទៀតម៉ាកហុងដាឌ្រីមស៊េរី០១៨ ពាក់ស្លាកលេខ ជិះម្នាក់ឯងឈ្មោះ ហាក់ សុខសេន។ ដោយមានការសង្ស័យ សមត្ថកិច្ចយើងបានហៅធ្វើការត្រួតពិនិត្យ ។

ក្រោយពីការសាកសួរជនសង្ស័យទាំង ៣នាក់បានសារភាពថា ពួកខ្លួនពិតជាបានធ្វើ សកម្មភាពឆក់កាបូបលុយគេពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យសាកសួរនិង ឃុំខ្លួនជាបណ្តោះអាសន្ន នៅផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here