មកដឹងថ្ងៃឈប់សម្រាក សម្រាប់ប្រតិទិនថ្មីឆ្នាំ២០២០ នៅសល់តែ២២ថ្ងៃប៉ុណ្ណោះ តើកាត់ចោលថ្ងៃណាខ្លះទៅ ?

0
2162

នៅពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹតស្ដីពី ប្រតិទិនឈប់សម្រាក់ការងាររបស់ មន្រ្ដីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០។ ក្នុងនោះថ្ងៃឈប់សម្រាកត្រូវបានកាត់បន្ថយចំនួន ៦ថ្ងៃ ធៀបនឹងប្រតិទិនឆ្នាំចាស់។ ប៉ុន្ដែក្នុងនោះបានបង្កើនថ្ងៃឈប់សម្រាក់ចំនួន១ថ្ងៃបន្ថែម សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលមានចំនួន ៤ ថ្ងៃ គឺថ្ងៃ១៣-១៤-១៥-១៦ ខែមេសា ។

សម្រាប់ ពិធីបុណ្យដែលត្រូវកាត់បន្ថយនូវថ្ងៃឈប់សម្រាកមាន៖ បុណ្យចម្រើនព្រះជនព្រះមហាក្សត្រ ត្រូវបានកាត់បន្ថយថ្ងៃឈប់សម្រាក់ចំនួន ២ថ្ងៃចេញ ក្នុងនោះនៅសល់ថ្ងៃឈប់សម្រាក ១ ថ្ងៃប៉ុណ្ណោះ គឺថ្ងៃ ១៤ ខែឧសភា។

ហើយចំពោះថ្ងៃ បុណ្យ​មួយចំនួន​ទៀត​ដូចជា មាឃបូជា, ទិវានៃការចងចាំ ២០ឧសភា, ទិវាកុមារអន្តរជាតិ ១មិថុនា, ទិវារំលឹកខួបនៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ២៣តុលា និង​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ ១០ធ្នូ គឺត្រូវបានលុបចេញពីប្រតិទិនឈប់សម្រាកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here