ភ្នំពេញ៖ឆក់កាបូបបានសំរេច តែដួលម៉ូតូ ត្រូវសមត្ថកិច្ចក្របួចបាន២នាក់នៅខណ្ឌសែនសុខ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៤ និង៣០នាទីល្ងាចថ្ងៃ ទី០៥-០៨-២០១៩ នៅចំណុចតាមផ្លូវ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០២នាក់ មធ្យោបាយម៉ូតូ០១គ្រឿង ។
ជនសង្ស័យ ០២នាក់រួមមាន ៖
១-ឈ្មោះ ចៀន ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៧៩D ផ្លូវលំ ភូមិមិត្តភាព សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។
២-ឈ្មោះ វុត្ថា សុខធារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២៥ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។
ជនរងគ្រោះ ០១នាក់ ឈ្មោះ ផាន់ វណ្ណៈ ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ស្នាក់នៅ ភូមិ៣ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។
សម្ភារៈបន្សល់ទុក ៖ កាបូបយួដៃចំនួនមួយគ្មានប្រាក់ ប្រគល់ឲ្យជនរងគ្រោះវិញ និងម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CX-0065 របស់ជនសង្ស័យ ។
ដំណើររឿង៖មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូកង់បីចេញពីផ្សារអេអន២លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យ០២នាក់ជិះម៉ូតូ០១គ្រឿងមកជិតម៉ូតូម៉ូតូកង់បីរួចជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះតែបណ្តាលឲ្យដួលម៉ូតូរួចជនសង្ស័យបាននាំគ្នារត់គេចខ្លួនតែត្រូវជនរងគ្រោះស្រែកថាចោរៗបន្ទាប់មកសមត្ថកិច្ចយើងបានធ្វើការល្បាតដល់ចំណុចកើតហេតុឃើញហេតុការណ៍បានធ្វើការដេញតាមចាប់ជនសង្ស័យបានយកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
(មានវិដេអូ)