អភិបាលរាជធានី ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែក និងផលប៉ះពាល់មួយ ចំនួនដែលប្រជាពលរដ្ឋរំលោភលើប្រឡាយបឹងត្របែក

0
316

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៦ ខែសីហាឆ្នាំ២០១៩នេះ  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិ និត្យស្ថានភាពប្រឡាយបឹងត្របែក និងផលប៉ះពាល់ មួយចំនួនដែលប្រជាពលរដ្ឋរំលោភលើប្រឡាយបឹងត្របែក ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា នៅប្រឡាយបឹង ត្របែកយើង មានម៉ូទ័របូមទឹករហូតដល់ ១១គ្រឿងប៉ុន្តែការបូមទឹកទាំង នោះមិនអាចធ្វើសកម្មភាព បានគ្រប់ ចំនួនម៉ូទ័រ នោះទេ ដោយសារតែមានការកកស្ទះទឹកហូរមិនទាន់។ ដើម្បីដោះស្រាយលើបញ្ហានេះ រដ្ឋបាល រាជធានីភ្នំពេញ បានសម្រេចធ្វើការស្តារប្រឡាយ និងអោយប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយប្រ ឡាយ រំកិលផ្ទះរបស់ពួកគាត់ចេញ ពីមាត់ប្រឡាយដើម្បីយើងបន្ត បុកស៊ីបាយជញ្ជាំងប្រឡាយ នេះអោយ បានប្រសើរឡើង។

ឯកឧត្តម បន្តថា ពាក់ព័ន្ធនឹងការ ការងាររំដោះទឹកចេញពីរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ផែនការឱ្យខណ្ឌទាំង៥នៅកណ្ដាលក្រុងធ្វើការស្ដារលូ ស្តារប្រឡាយនៅក្នុងមូលដ្ឋាន របស់ខ្លួន អោយបានល្អសំដៅធ្វើយ៉ាងណាឲ្យចរន្តទឹកហូរមកដល់ស្ថានីយបូមទឹកបាន។

ឯកឧត្តម  ឃួង ស្រេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាបរិស្ថាន ពិសេសគឺការ រក្សាសំរាមទុកឱ្យបានល្អកុំឲ្យសំរាមធ្លាក់ទៅក្នុងអណ្ដូងលូនិងប្រឡាយទឹក ។ប្រជាពលរដ្ឋត្រូវរៀប ចំខ្លួន អោយបានល្អទៅតាមប្រទេសដែលកំពុង មានភាពស៊ីវីល័យ ពោលគឺត្រូវទុកដាក់សំរាមអោយបានត្រឹមត្រូវ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេងក៏បានបញ្ជាក់អំពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈផងដែរថា មិនថា ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញឬប្រជាពលរដ្ឋមកពីបណ្ដាខេត្តទេគឺពួកគាត់ បានជំរុញឲ្យ អាជ្ញាធរ រាជធានីរៀបចំសណ្ដាប់ធ្នាប់សាធារណៈអោយបានល្អ ដើម្បីបញ្ចៀសឲ្យបាន នូវការកកស្ទះ ចរាចរណ៍ ដែលការកកស្ទះចរាចរណ៍នេះគឺ ជាកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋបើយើង រៀបចំសណ្តាប់ ធ្នាប់បានល្អអ្នកថ្មើជើងត្រូវដើរលើចិញ្ចើមផ្លូវ មិនអាចដើរលើទ្រូងផ្លូវបង្កអោយមានគ្រោះថ្នាក់ទៀតទេ។ ពេលនេះទៅ បញ្ហាសណ្ដាប់ធ្នាប់មិនអាចបណ្ដែតបណ្ដោយទៀតទេ យើងត្រូវតែយកច្បាប់ មកអនុវត្ត ហើយ៕

កែសម្រួលដោយ NCNDaily  រូបភាពដោយ សុខជា 

LEAVE A REPLY

Please enter your comment!
Please enter your name here