បង្ក្រាបទីតាំងកន្លែងកំសាន្តអារម្មណ៍ហ្គេមបាញ់ត្រី ឃាត់ខ្លួន៤នាក់នៅខណ្ដឬស្សីកែវ

0
455

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវបានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីមួយកន្លែងមានសញ្ញាសម្គាល់ LY114 ។ មានទីតាំង ស្ថិតនៅក្រោមអគារផ្ទះជួលមួយកន្លែងជាប់នឹងអតីតផ្លូវរថភ្លើងក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ១ ខណ្ឌប្ញស្សីកែវ ។

ឃាត់ខ្លួនជនប្រព្រឹត្តចំនួន៤ នាក់ជាអ្នកលេង ។ ដោយឡែកចំពោះវត្ថុតាងសមត្ថកិច្ចខណ្ឌបានដកហូតទូហ្គេម បាញ់ត្រី២គ្រឿង និងទូហ្គេមពុងបៀ៦គ្រឿង ។ បច្ចុប្បន្ននេះវត្ថុតាងត្រូវបានដឹកជញ្ជូនទៅរក្សាទុកបណ្ដោះអាសន្ន នៅរដ្ឋបាលខណ្ឌ ។

ជនសង្ស័យ៤ នាក់ត្រូវនគរបាលឃាត់ខ្លួនយកទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ដើម្បីអនុវត្តន៍តាមនីតិវិធីជាបន្តទៀត។ ចំពោះ ទីតាំង ខាងលើនេះ ត្រូវ បិទទ្វារ ចោល ជា បណ្ដោះអាសន្ន

LEAVE A REPLY

Please enter your comment!
Please enter your name here