រកឃើញគ្រាប់បែកចង្កោមចំនួន១៣២គ្រាប់ នៅខេត្តត្បូងឃ្មុំ

0
717

(ត្បូងឃ្មុំ) នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ លោក ហេង រតនា អគ្គនាយកមជ្ឃមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៉ីម៉ាក់ បានប្រាប់ថា អង្គភាពខ្លួនបានប្រទះឃើញគ្រាប់បែកចង្កោមចំនួន១៣២គ្រាប់ ដែលទម្លាក់ដោយអាមេរិក នៅខេត្តត្បូងឃ្មុំ។

លោក ហេង រតនា​ បានបញ្ជាក់យ៉ាងដូច្នេះថា «ទាំងនេះជាបំពង់គ្រាប់បែកចង្កោម​ដែលមានប្រវែងប្រមាណ២ម៉ែត្រ ដែលមួយសាងមានចំនួន១៣២កូនគ្រាប់បែក​ចង្កោម។ ត្រូវបានរកឃើញនៅថ្ងៃទី២១​ ខែមករា​ ២០១៩​ នៅទិសខេត្តត្បូងឃ្មុំ»។

សូមជម្រាបថា បើតាមអគ្គនាយកស៉ីម៉ាក់ បានឲ្យដឹងដែរថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះ សង្គ្រាម​មានចំនួនច្រើន ឥតគណនាបានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។​ ក្នុងនោះសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺ​មានចំនួន១១៥,២៧៥ទីតាំង មានការហោះហើរទម្លាក់ ចំនួន២៣០,៥៤៤លើក​ មានចំនួនគ្រាប់ទម្លាក់ចំនួនជាង២លាន៥៩ម៉ឺនគ្រាប់​ មានទម្ងន់ជាង២លាន៨សែនតោន​ (២,៨០៣,៨៦៨,១៥២​គីឡូក្រាម)​ ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោម ចំនួន​ជាង២៧លាន៩សែនគ្រាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here