Pacquiao នៅតែជាម្ចាស់បន្ត គ្រប់គ្រងលើខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA និងទទួលបានទឹកប្រាក់២០លានដុល្លារ

0
334

ឡាសវេហ្គាស់៖​ កីឡាករប្រដាល់ហ្វីលីពីន​ Manny Pacquiao នៅតែជាម្ចាស់បន្ត គ្រប់គ្រងលើខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក​ WBA និងទទួលបានទឹកប្រាក់២០លានដុល្លារ បន្ទាប់ពីប្រកួត១២ទឹកពេញ ដោយចៅក្រមប្រគល់ជ័យជម្នះលើ គូប្រជែងជនជាតិអាមេរិក​ Adrienne Broner នៅថ្ងៃអាទិត្យ​ ទី២០​ ខែមករា​ ឆ្នាំ២០១៩​ នៅលើសង្វៀន​ MGM Grand Garden នៅអាមេរិក។

កីឡាករប្រដាល់ហ្វីលីពីន​ Manny Pacquiao បានគ្រប់គ្រងស្ទើរតែគ្រប់ទឹក​ គឺមានប្រៀប​ និងវ៉ៃចំគោលដៅជាច្រើន​ លើ Broner ប៊ិះនឹងសន្លប់ក្នុងទឹកទី៣​ និងទឹកទី៧។

តាមរយ:ជ័យជម្នះនេះ ធ្វើឲ្យកីឡាករ Pacquiao រកបានជ័យជម្នះលើកទី៦១​ដង​ ចាញ់៧ដង​ និងស្មើ២ដង​ ដោយផ្តួលដៃគូអោយសន្លប់បាន៣៩ដង​ (Knock out) ក្នុងចំណោមប្រកួតសរុប​ ៧០ដង។

កីឡាករអាមេរិក​ Adrien Broner ដែលប្រកួត ស្មើ១​ និងធ្លាប់ផ្តួលដៃគូសន្លប់២៤ដង មិនប្រកាសលទ្ធផលម្តង ក្នុងចំណោមប្រកួតបាន៣៩ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here