(ភ្នំពេញ) តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជប៉ុន បានផ្តល់ជំនួយឥតសំណង លើគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលគិតជាទឹកប្រាក់ប្រមាណ៣០លានដុល្លារ។ ការអនុវត្តគម្រោងនេះ នឹងចាប់ផ្ដើមពីខែមករា ឆ្នាំ២០១៩ ហើយនឹងគ្រោងបញ្ចប់នៅខែតុលា ចុងឆ្នាំ២០២១។ គម្រោងទាំងនេះរួមមាន៖
១. ជីកដាក់បណ្ដាញលូមេប្រវែង ៨.២០០ម៉ែត្រ ក្នុងសង្កាត់បឹងកក់១ និងបឹងកក់២ នៃខណ្ឌទួលគោក
២. ជីកដាក់បណ្ដាញលូមេប្រវែង ២.៨០០ម៉ែត្រ ក្នុងសង្កាត់វត្តភ្នំ និងសង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ
៣. សាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយបូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ជាប់ដងទន្លេសាប
៤. ជីកដាក់បណ្ដាញលូស្ទាក់ទឹកកខ្វក់ ប្រវែងប្រមាណ ១.៦០០ម៉ែត្រ តាមតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីអាងស្តុកទឹកក្រោមដី និង សាងសង់ស្ថានីយបូមទឹកក្រោមដី ដើម្បីបូមទឹកកខ្វក់បញ្ជូនទៅបណ្ដាញលូមេ នៅផ្លូវលេខ
៥. បំពាក់របាមេកានិចស្វ័យប្រវត្តិ ដើម្បីត្រងសំរាមនៅស្ថានីយបូមទឹកចតុមុខ ស្ថានីយបូមទឹកព្រះគម្លង់ ស្ថានីយបូមទឹកផ្សារកណ្ដាល និងស្ថានីយបូមទឹកផ្សារចាស់ ដែលបានសាងសង់រួច នៅក្នុងគម្រោងជំហានទី
៦. ផ្គត់ផ្គង់រថយន្តបំពាក់ម៉ាស៊ីនបូមទឹកចល័ត ចំនួន២គ្រឿង
ដើម្បីកាន់តែលម្អិតអំពីដំណើរការសាងសង់សូមបងប្អូនមើលសេចក្ដីជូនដំណឹងខាងក្រោមនេះ៖