ខេត្តកំពង់ធំ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
បង្ក្រាបក្រុមញៀនល្បែងស៊ីសង បៀរ អាប៉ោងនេះសមត្ថកិច្ចធ្វើឡើង ដឹកនាំដោយលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារង ញាអមសាលាដំបូងខេត្តកំពង់ធំ ។
លទ្ឋផល៖ ឃាត់ខ្លួនក្រុមញៀនល្បែងបានចំនួន៨នាក់ ដកហូតម៉ូតូ៧គ្រឿង រថយន្ត២គ្រឿង ព្រមទាំងឧបករណ៍លេងល្បែងមួយចំនួន ។
ក្រុមញៀនល្បែង៨នាក់ ព្រមទាំងវត្ថុតាង សមត្ថកិច្ចអាវុធហត្ថសួរនាំ និងកសាងសំណុំរឿងចាត់ការទៅតាមច្បាប់ ៕