ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យនិស្សិតអាហារូបករណ៍ ត្រូវចេះសាមគ្គីគ្នា និងរក្សាកិត្តិយសជាតិ

0
368

ក្នុងពេលទទួលជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន ១៨រូប ដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសណូវែលសេឡង់ (New Zealand) នាទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៨ ខែមករា ឆ្នំា២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ជាយុវជនត្រូវធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អ កុំបែកបាក់សាមគ្គី ជួយយកអាសាគ្នា ស្គាល់ពីតួនាទីខ្លួនឯងត្រូវធ្វើ ចេះភាសាបរទេស និងធ្វើទំនើបកម្មខ្លួនឯងជាប់ជាប្រចាំ។

ឯកឧត្តមបានលើកទឹកចិត្តឱ្យយុវជន ខិតខំរៀនសូត្រ ហើយត្រូវចេះរក្សានូវកិត្តិយសជាតិ អត្តសញ្ញាណជាតិ និងត្រូវចេះចែលរំលែកសក្តានុពលរបស់កម្ពុជា បង្ហាញពីអ្វីដែលកម្ពុជា សម្រេចបានដោយលំបាក ដូចជាសន្តិភាព ដែលជំរុញកំណើនសេដ្ឋកិច្ចរង្វង់៧% ជារៀងរាល់ឆ្នាំ ស្ថេរភាពនយោបាយ និងការរីកចំរើននៃសេរីភាពក្នុងការបញ្ចេញមតិជាដើម ក្នុងនាមជាអ្នកតំណាងយុវជនប្រទេសកម្ពជា លើឆាកអន្តរជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា យុវជនត្រូវស្វែងយល់ពីរបៀបរបបរស់នៅ ការរៀបចំសង្គមជាតិរបស់គេ និងធ្វើការដកពិសោធន៍មកអភិវឌ្ឍខ្លួនឯង ក្រុមគ្រួសារ និងអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ថា ក្នុងជំនួបជាមួយយុវជនអាហារូបកឬណ៍ ទៅសិក្សានៅប្រទេសណូវែលសេឡង់ ឯកឧត្តម សាយ សំអាល់ បានចែករំលែកបទពិសោធន៍ការងារក្នុងក្របខណ្ឌជាមន្ត្រីរាជការ ការធ្វើទំនើបកម្មស្ថាប័ន សមិទ្ធផលការងារសម្រេចបានក្នុងអាណត្តិកន្លងទៅ និងការរៀបចំរដ្ឋបាលទំនើបរបស់ក្រសួងបរិស្ថាននៅក្នុងផែនការយុទ្ធសាស្រ្តនៃក្រសួងបរិស្ថានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here