អាគាដ៏ខ្ពស់កប់ពពកលំដាប់អន្តរជាតិថ្មីមួយ ដែលមានកម្ពស់ ៤៥ជាន់ បានបោះទុនវិនិយោគប្រមាណ ១៥០លានដុល្លារអាមេរិករបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ជីប ម៉ុង។ អគារនេះស្ថិតនៅខាងកើត គល់ស្ពានអាកាស ៥ មករា ឬហៅថា ស្ពានអាកាសតិចណូ នោះ បានបុះគ្រឹះបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី ១៤ ខែមករា នេះ។
លោកជំទាវ ភាព ហៀក (កណ្ដាល) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុង គ្រុប ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារកម្ពស់ ៤៥ ជាន់
លោកជំទាវ ភាព ហៀក (កណ្ដាល) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុង គ្រុប ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារកម្ពស់ ៤៥ ជាន់អចលនទ្រព្យ អំពី អគារខ្ពស់កប់ពពក ជីបម៉ុង 1682
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន បានឲ្យដឹងថា ការសាងសង់អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិនេះ នឹងចូលរួមចំណែកលើកស្ទួយដល់ វិស័យពាណិជ្ជកម្ម និងទេសចរណ៍ នឹងនាំមកនូវ មុខមាត់ថ្មី សម្រាប់កម្ពុជា។
នៅក្នុង គម្រោងអគារពាណិជ្ជកម្មចម្រុះមួយនេះ ក៏មានការសាងសង់សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ លំដាប់ផ្កាយ ៣ ដែលមានកម្ពស់ ១៥ជាន់ ស្ថិតនៅជាន់ខាងលើបង្អស់ នៃអគារនេះ ដែលជាការចាប់ដៃគូជាមួយ សណ្ឋាគារឈានមុខគេលើពិភពលោក ម៉ារៀត អន្តរជាតិ។
ទីតាំងដែលនឹងត្រូវសាងសង់អគារកម្ពស់៤៥ ជាន់ របស់ក្រុមហ៊ុនជីប ម៉ុង នៅក្បែរនឹងស្ពានអាកាស ៥មករា ឬហៅថា ស្ពានអាកាសតិចណូទីតាំងដែលនឹងត្រូវសាងសង់អគារកម្ពស់៤៥ ជាន់ របស់ក្រុមហ៊ុនជីប ម៉ុង នៅក្បែរនឹងស្ពានអាកាស ៥មករា ឬហៅថា ស្ពានអាកាសតិចណូ ។
គួរជម្រាបដែរថា អគារពាណិជ្ជកម្មចម្រុះថ្មីនេះ នឹងសាងសង់ឡើងលើផ្ទៃក្រឡា ១០ម៉ឺនការ៉េ ដែលរួមមានអគារការិយាល័យទំនើប រោងភាពយន្តខ្នាតធំ និងផ្សារទំនើបកម្ពស់ ៥ជាន់ ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ ២០២២ ខាងមុខ៕