តោះ! ទៅមើលពិភពសត្វនៅក្រោមបាតបឹង ទន្លេ និងព្រែក

0
832

យើងទាំងអស់គ្នាប្រហែលជាមិនធ្លាប់មានឱកាសមុជចុះទៅក្រោមបាតបឹង ព្រែក ទន្លេ ដើម្បីមើលត្រីជាង ១០០០០ ប្រភេទដែលកំពុងប្រឈមនឹងបាត់បង់បន្តិចម្តងៗនោះទេ។ នាពេលថ្មីៗនេះ ត្រីដែលយើងធ្លាប់ស្គាល់ជាង ២0% កំពុងប្រឈមនឹងគ្រោះថ្នាក់ ឬត្រីខ្លះបានផុតពូជបាត់ទៅហើយ។ ដើម្បីផ្សព្វផ្សាយជាចំណេះដឹង និងជាការស្ងើចសរសើរដល់បរិស្ថានដ៏ស្រស់ត្រកាលប្លែកភ្នែកនៅក្រោមបាតបឹង ទន្លេ និងព្រែក លោក David Herasimtschuk ដែលជាអ្នកជំនាញថតរូប បានផ្តិតយកកម្រងរូបភាពត្រី និងសត្វក្នុងទឹកដ៏ស្រស់ស្អាតមកបង្ហាញពួកគេយើងទាំងអស់។ 


លោក Herasimtschuk បានលើកឡើងថា៖ «សត្វទាំងនេះ កំពុងប្រឈមនឹងការបាត់បង់បន្តិចម្តងៗ ហើយគ្មាននរណាដឹងថា នៅក្រោមបាតបឹង ទន្លេ និងព្រែក មានសត្វដ៏ស្រស់ស្អាត និងសម្បូរបែបដូច្នេះឡើយ»។ លោកបានបន្ថែមទៀតថា «មនុស្សភាគច្រើន ស្គាល់ច្បាស់ត្រីមីម៉ូ (clown fish) ដែលចូលចិត្តសម្ងំរស់នៅតាមផ្កាថ្ម ប៉ុន្តែពួកគាត់មិនសូវស្គាល់ត្រីផ្ទោង ត្រីចង្វារ និងត្រីល្អិតៗផ្សេងទៀតដែលរស់នៅតាមបឹង ព្រែក និងទន្លេក្បែរផ្ទះគាត់ឡើយ»។

ដើម្បីទប់ស្កាត់ការបាត់បង់ធនធានទឹកសាបទាំងនេះ លោក Herasimtschuk ព្យាយាមអប់រំសាធារណជនឱ្យយល់ដឹងអំពីប្រព័ន្ធអេកូឡូស៊ីទឹកសាប និងជំរុញឱ្យប្រជាជនការពារសត្វទាំងនោះ តាមរយៈការថតជាឯកសារសត្វទឹកសាបនៅក្នុងព្រែក ទន្លេ នៅអាមេរិកខាងជើង ពីព្រោះបរិស្ថានទាំងនេះ មិនត្រឹមតែជាទីជម្រកសម្រាប់រុក្ខជាតិ និងសត្វក្នុងទឹកប៉ុណ្ណោះទេ វាជាជួយទ្រទ្រង់ដល់ជីវិតសត្វនៅលើគោក និងមនុស្សផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here