បុរសជនជាតិចិនម្នាក់បែកថ្នាំដោះសម្លៀកបំពាក់លីអូរដើរអុកឡុកតាមដងផ្លូវ វាយឡានគេ និងរត់តោងរថយន្តកំពុងធ្វើដំណើរ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១១យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវមុនីវង្ស ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
បុរសជនជាតិចិនម្នាក់ដែលគេសង្ស័យថា ប្រើប្រាស់គ្រឿងញៀនហួសកម្រិត បានដោះសម្លៀកបំពាក់ចេញដើរអុកឡុកតាមដងផ្លូវ និងរត់ចូលមកកាក់រថយន្តកំពុងធ្វើដំណើរ បង្កឲ្យមានការភ្ញាក់ខ្លាំងដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ក៏ដូចជាប្រជាពលរដ្ឋ រស់នៅតំបន់នោះ។
ក្រោយពីកើតហេតុ ត្រូវបានកងកម្លាំងសមត្ថកិច្ច មកជួយអន្តរាគមន៍ ក៏ដូចជាបញ្ជូនជនជាតិចិននេះ ទៅកាន់មន្ទីរពេទ្យផងដែរ៕
ប្រភព៖ FB