ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បម្រើប្រជាជនត្រូវតែបម្រើ ទោះពេលណាក៏ដោយឱ្យតែប្រជាជនត្រូវការ!!

0
563

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសុក្រទី០៩ខែសីហានេះ បានចេញដំណើរឆ្ពោះទៅកាន់ខេត្តរតនគីរី ដើម្បីជួយជន្លៀសប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលកំពង់ទទួលរងនូវទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាននាំទៅជាមួយនូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់របស់កាកបាទក្រហមកម្ពុជា ចំនួន២យន្តហោះ ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះផងដែរ។ ឯកឧត្តម បញ្ជាក់ថាគ្រោះមហន្តរាយទឹកជំនន់នៅខេត្តរតនគីរីនេះ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហម មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានប្រគល់ភារកិច្ចនេះ ដល់ឯកឧត្តម ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here