បងប្អូនប្រាកដជាធ្លាប់ស្គាល់ហើយនូវ អាងទឹកវារីអគ្គិសនី កំចាយ ជាអាស្តុកទឹកមួយកន្លែងនៅកម្ពុជា ដែលមានផ្ទៃដីរាប់ពាន់ហិចតា សម្រាប់ទប់ទឹកដែលហូរមកពីបណ្តាលភូមិ ឃុំ ស្រុក ខេត្ត មួយចំនួន ហើយទន្ទឹមនឹងនេះផងដែរប៉ុន្មានថ្ងៃកន្លងមកនេះបានមានភ្លៀងធ្លាក់ជាច្រើនថ្ងៃដែលបណ្តាលអោយទឹកជន់ហូរចូលក្នុងអាងស្តុកទឹក កំចាយ ។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «ជ្រឹម វុត្ថា» បានបង្ហោះសារមួយដោយសរសេរលើកឡើងថា៖ «គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតសូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថាដោយស្ថានភាពអាកាសធាតុភ្លៀងនៅតែបន្តធ្លាក់ជាប់រយៈពេលប៉ុន្មានថ្ងៃនេះ ហេីយនៅតំបន់ភ្នំភ្លៀងក៏បន្តធ្លាក់ខ្លាំង
បណ្តាលអោយទឹកហូរចូលក្នុងអាងទំនប់វារីអគ្គិសនីកំចាយមានទំហំច្រេីន ក្រុមបច្ចេកទេសវារីអគ្គិសនីកំចាយបានបេីកទ្វារទឹកចំនួន៥ដេីម្បីរំដោះទឹកចេញពីទំនប់ហេតុការណ៍នេះអាចបណ្តាលអោយមានទឹកជំនន់នៅតំបន់មួយចំនួននៅជាប់ដងព្រែកកំពង់បាយ និងក្រុងកំពត លេីផ្ទៃសមុទ្រមានភ្លៀង និងខ្យល់ខ្លាំង រលកសមុទ្រអាចមានកម្ពស់ពី១ម៉ែត្រ ទៅ២ម៉ែត្រ។
អាស្រ័យហេតុនេះសូមបងប្អូនបង្កេីនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដេីម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុឡ៕» សូមទស្សនាវីដេអូអត្ថាធិប្បាយនៅខាងក្រោម៖