សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា អំពាវនាវ ដល់ពលរដ្ឋតាមដានព័ត៌មាន និងបញ្ជាឲ្យសមត្ថកិច្ច យកចិត្តទុកដាក់ ជួយសង្រ្គោះ និង ដោះស្រាយជាបន្ទាន់ បញ្ហា ជំនន់ ទឹក ភ្លៀង

0
384

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអំពាវនាវ ទៅដល់ ប្រជាពលរដ្ឋត្រូវតាមដានព័ត៌មាន និងបញ្ជាឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការជួយសង្រ្គោះ និងដោះស្រាយជាបន្ទាន់ នូវបញ្ហាទឹកឡើង និងទឹកភ្លៀង។

តាមព្យាករណ៍អាកាសធាតុ បានឲ្យដឹងថា និងមានភ្លៀងបង្អុរចុះមកនៅតាមតំបន់ នៃខេត្តមួយចំនួន ជាពិសេសខេត្តជាប់តំបន់សមុទ្រ ដែលអាចប្រឈមនឹងបញ្ហាទឹកឡើង ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ពលរដ្ឋ។

យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ សម្តេច តេជោ ហ៊ុន សែន នៅព្រឹក ថ្ងៃ ទី១០ ខែសីហា ឆ្នាំ ២០១៩នេះ បានសរសេរ ថា “សូមបងប្អូនតាមដានព័ត៌មានជាប្រចាំ ហើយមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើនេសាទ និងក្នុងពេលបើកបរតាមដងផ្លូវទៅតាមបណ្តាខេត្ត ដែលកំពុងប្រឈមនឹងជំនន់ ទឹកភ្លៀង”។

សម្ដេច បន្ដថា “សូមក្រសួង មន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្រ្គោះ និងដោះស្រាយជាបន្ទាន់ជូនដល់បងប្អូន ដែលកំពុងរងគ្រោះ ដោយសារបញ្ហាខាងលើនេះ”។

សូមរំលឹកថា ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ខេត្ត រតនគិរី និងបណ្ដាខេត្តមួយចំនួនទៀត កំពុងរងទុក្ខលំបាក ការលិចលង់នៃជំនន់ទឹកភ្លៀង៕

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here