ចាស់ហើយមិនព្រមធ្វើចាស់ទេ !!! សូម្បីតែកូនខ្លួនក៏វាហ៊ាន…….

0
280

(ព្រះវិហារ)  ឪពុកចុងដែលប៉ុនប៉ងចាប់រំលោភ តែមិនបានសម្រេច ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ ចាប់វាយខ្នោះ និងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមច្បាប់ នៅរសៀលទី៨មកេានេះ។

ប្រតិបត្តិការចាប់ខ្លួនឪពុកចុងចិត្ត ធ្វើឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ គង់ គា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អ៊ុំ ប៉ិល អាយុ៥០ឆ្នាំ រីឯនារីរងគ្រោះជាកូនចុងមានឈ្មោះ គ.រ.ន អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ភូមិក្បាលខ្លា ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

លោក គង់ គា បានបន្ថែមថា មុនពេលកើតហេតុកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យ បានជិះម៉ូតូឌុបកូនស្រីចុងថា ទៅធ្វើទូរស័ព្ទនៅស្រុកគូលែន ប៉ុន្តែបែរជាដឹករហូតដល់ភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លុះដល់កន្លែងស្ងាត់ឪពុកចុងរូបនេះ បានឱ្យកូនស្រីជាអ្នកឌុបម្តង នៅពេលនោះហើយបានធ្វើឱ្យឪពុកចុងចិត្តរូបនេះ មានឱកាសបានយកដៃឱបចង្កេះកូនពីក្រោយ មិនតែប៉ុណ្ណោះថែមទាំងបានលូកលេងសព្វរាងកាយរបស់កូនស្រី ដោយប្រាប់ថា ស្រឡាញ់កូនស្រី ចង់បានធ្វើជាប្រពន្ធ និងសន្យានាំរត់ទៅនៅប្រទេសថៃទៀតផង។ ឃើញឪពុកចុងធ្វើសកម្មភាពបែបនេះ កូនស្រីយំអង្វរដោយប្រាប់ថា ស្រឡាញ់ដូចឪពុកបង្កើត ចឹងកុំធ្វើបាបខ្ញុំអី។

លោក គង់ គា បានឱ្យដឹងទៀតថា ស្របពេលដែលឪពុកចុងកំពុងលូករាវពេញរាយកាយ គាប់ជូនពេលនោះដល់កន្លែងដីខ្សាច់មិនអាចជិះឌុបកើត ពេលនោះកូនស្រីបានឱ្យឪពុកចុងចុះជួយរុញម៉ូតូ ពេលនោះហើយ ដែលមានឱកាសល្អកូនស្រី ក៏ជិះម៉ូតូរត់យករួចខ្លួន ពីការប៉ុនប៉ងចាប់រំលោភពីសំណាក់ឪពុកចុងតិរច្ឆាននេះ និងបានប្តឹងសមត្ថកិច្ចឱ្យចាត់ការតាមផ្លូវច្បាប់។

លោកបានបន្តថា ក្រោយទទួលបានការប្តឹងពីសំណាក់កូនស្រីចុង ជុំវិញរឿងរ៉ាវដែលកើតឡើងនេះ សមត្ថកិច្ចបានសុំគោលការណ៍ ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាប់ខ្លួនជនសង្ស័យ។ លុះថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃើញជនសង្ស័យនៅភូមិ នៅក្នុងស្រុកសង្គមថ្មី ក៏បានធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត ហើយនៅល្ងាចនេះជនសង្ស័យ និងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here