អបអរសាទរ !!! ស្ពាន​ជ្រោយចង្វា​ចាស់​នឹង​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​នា​ពាក់កណ្តាល​ឆ្នាំ២០១៩នេះ​

0
414

ភ្នំពេញ​: មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា នៅ​ចន្លោះ​ខែមិថុនា និង​ខែកក្កដា ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​ស្ពាន​ជ្រោយចង្វារ​ចាស់​(​ទី​១) បន្ទាប់ពី​បាន​ជួសជុល​ប្រមាណ​៩០​ភាគរយ​ហើយ គិត​មកទល់ពេលនេះ​ដែ​ល​លើសពី​ផែនការ​កំណត់​ផងដែរ​។​

​លោក វ៉ា ស៊ីម​សូរិយា មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩​ថា តាម​ការគ្រោងទុក​ការជួសជុល​ស្ពាន​ជ្រោយចង្វារ​បញ្ចប់​ការជួសជុល​ក្នុង​ខែមិថុនា​ខាងមុខ ខណៈ​ក្រសួង​កំពុង​រក​ពេលវេលា​សមស្រប​ណាមួយ​ដើម្បី​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​។ លោក​បាន​បញ្ជាក់ថា ស្ពាន​ដែល​ជួលជុល​ឡើងវិញ​នេះ នឹង​អាច​ប្រើប្រាស់​បាន​ក្នុង​រយះពេល​ពី​៤០ ដល់​៦០​ឆ្នាំ​ឯណោះ​។​

​ស្ពាន​ជ្រោយចង្វារ​ចាស់ (​ទី​១) បានសម្រេច​ជួសជុល​ឡើងវិញ​ក្នុង​កំឡុង​ខែតុលា ឆ្នាំ​២០១៧ ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ ៣៣​លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយឥតសំណង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់ ចាយ​កា (JICA)​។

​គួរ​រម្លឹក​ទៀតថា ស្ពាន​នេះ​បាន​ស្ថាបនា​នៅ​ឆ្នាំ​១៩៦៣ បញ្ចប់​នៅ​១៩៦៤ និង​ត្រូវបាន​កាត់ផ្តាច់​ដោយ​សង្គ្រាម​នៅ​ឆ្នាំ​១៩៧២ ហើយ​ត្រូវ​ត​ភ្ជាប់​វិញ​នៅ​ឆ្នាំ​១៩៩៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here