យុគ យក្សផ្លែ និង ម៉ន សាម៉េត ផ្តួលគូប្រកួតឡើងជុំទី៣បន្តទៀត

0
452

ភ្នំពេញ៖ សម្រាប់ព្រឹត្តិការណ៍ TV5 Boxing Knock-Out Series by K-Cement កាលពីយប់ថ្ងៃទី៥ ខែមករាកន្លងមកថ្មីៗនេះ អ្នកប្រដាល់ យុគ យក្សផ្លែ មកពីក្លិបបូរីរាជសីហ៍មានរិទ្ធ និង ម៉ន សាម៉េត មកពីក្លិបកងចក្ររាជសីហ៍សុទ្ធតែដណ្ដើមបានជ័យជម្នះដូចគ្នានៅក្នុងការប្រកួតជម្រុះជុំទី២នេះដោយ យក្សផ្លែ បានផ្តួល សេន កុសល របស់ក្លិបមោងឬស្សីមរតកគុនខ្មែរ ខណៈដែលកីឡាករ រឿន សុខលី បានប្រកួតចាញ់ ម៉ន សាម៉េត ត្រឹមទឹកទី២។

នៅក្នុងការប្រកួតទាំងពីរគូនេះមានលក្ខណៈតឹងតែងគ្រាន់បើដោយ យក្សផ្លែ ត្រូវបានអាជ្ញាកណ្ដាល ដកពិន្ទុ នៅទឹកទី២បន្ទាប់ពីបំពានលើគូប្រកួតរួចមក ប៉ុន្តែ សេន កុសល ក៏ត្រូវអាជ្ញា កណ្ដាលរាប់ ដល់៨នៅទឹកទី២ដែរ។ យ៉ាងណាក៏ដោយតាមរយៈលទ្ធផលនេះ កុសល បានខ្ទាតចេញពីការប្រកួត ត្រឹមនេះហើយចំណែក យក្សផ្លែ ទទួលបានកៅអីសម្រាប់ការប្រកួតជម្រុះនៅជុំទី៣បន្តទៀត។

ចំពោះ រឿន សុខលី របស់ក្លិបការិយាល័យទី៥កងទ័ពជើងគោក វិញនោះបានប្រកួតចាញ់ សិស្សរួមគ្រូដែលស្ថិតនៅក្លិបផ្សេងគ្នាគឺ ម៉ន សាម៉េត នៅទឹកទី២។

ក្នុងជំនួបនេះ សុខលី មិនសូវហ៊ានវាយប្រហារលើសិស្សច្បងឡើយ ខណៈដែលសិស្សច្បង វាយលុកមិនប្រណីឡើយ។ លុះការប្រកួតបានត្រឹមតែ២ទឹកប៉ុណ្ណោះសុខលី ក៏លើកទង់ជ័យ ស ចុះចាញ់តែម្តង។ ដូចនេះ ម៉ន សាម៉េត ដណ្ដើមបានកៅអីសម្រាប់ប្រកួតជម្រុះជុំទី៣បន្តទៀត រីឯ រឿន សុខលី ត្រូវហាលអាវត្រឹមនេះ៕ប្រភពCamsport

LEAVE A REPLY

Please enter your comment!
Please enter your name here