ចាប់​ចោរឆក់​ទូរស័ព្ទ​ម្នាក់ក្នុងចំណោម២នាក់ វាយប៉ោងមុខ ​ នៅ​ម្ដុំ​ណាហ្គា​វើ​ល​

0
283

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង១០និង០០នាទី​យប់​ថ្ងៃទី៧ខែមករា​ឆ្នាំ២០១៩ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក២នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​ទន្លេបាសាក់។ក្រោយពី​ជនសង្ស័យ​រូបនេះ​និង​បក្ខពួក​ឆក់​ទូរស័ព្ទ​ពី​ជនជាតិ​ចិន​ម្នាក់​បានសម្រេច។ហេតុការណ៍​បានកើត​ឡើង​នៅ​ម្ដុំ​ណាហ្គា​វើ​ល​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ​ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន ។


ជនសង្ស័យ​ម្នាក់នេះ​ឈ្មោះ ខៀវ ចាន់​ណាក់ ភេទ​ប្រុស អាយុ២១ឆ្នាំ មុខ​របប និង​ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ទាន​ភ្លើង ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង ព្រមទាំង​ជា​ម្ចាស់​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព ម៉ាក MOOVE ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ។

ជនរងគ្រោះ​ជា​ជនជាតិ​បរទេស បាននាំគ្នា​ចេញពី​កន្លែងកើតហេតុ​បាត់អស់ ដោយ​មិន​បា​ដាក់​ពាក្យបណ្ដឹង​នោះទេ។តែ​ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​ដែលជា​អ្នកជិះ​ម៉ូតូ​បុក​ជាមួយនិង​ជនសង្ស័យ​បានមក​ធ្វើការ​បំភ្លឺ(ជា​សាក្សី)ឲ្យ​សមត្ថកិច្ច។សមត្ថកិច្ច​ក៏បាន​កសាង​សំណុំ​រឿង ដើម្បី​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here