ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​នារី​ម្នាក់​មិនបាន​សម្រេច ត្រូវប្រជាពលរដ្ឋ​​ជិះ​ម៉ូតូ​ដេញគៀរផ្តួល ចាប់វាយម្នាក់មួយដៃ មួយជើង សន្លប់ស្តូកស្តឹង

0
197

ភ្នំពេញ៖ ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​នារី​ម្នាក់​មិនបាន​សម្រេច ត្រូវប្រជាពលរដ្ឋ​​ជិះ​ម៉ូតូ​ដេញគៀរផ្តួល ចាប់វាយម្នាក់មួយដៃ មួយជើង សន្លប់ស្តូកស្តឹង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ជនសង្ស័យ​ឈ្មោះ ព្រីង តួ ភេទ​ប្រុស​អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ទេព ឃុំ​កោះ​ខែ ស្រុក​ស្អាង ខេត្តកណ្តាល។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សុភ​ក្ត័ ភេទ​ស្រី អាយុ៣៣ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ខារ៉ាអូខេ​អេកូ ស្នាក់នៅ​ក្រោយ​វត្ត​ស្ទឹងមានជ័យ បាត់បង់​កាបូប១ និង​ម្សៅ​ផាត់មុខ​មួយចំនួន។

មុនពេល​កើតហេតុ​រួប​គាត់​បាន​ចេញពី​ធ្វើការ​បំណង​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ1FS4845។មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា​អ៊ិ​ច​ហ្សិ​ច​ទ័​រ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញHB2656ធ្វើដំណើរ​មកពី​ក្រោយ​បាន​ឆក់​ការ​បួ​ប​តែ​មិនបាន​សម្រេច។

ជនសង្ស័យ​ជិះ​ហួស​បន្តិច​រួច​ក៏​បក​មកវិញ​ធាក់​ម៉ូតូ​គាត់​ផ្តួល​ឆក់​កាបូប។ ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ឃើញ​ទាន់​ក៏​ដេញចាប់បានភ្លាមៗតែម្តង។ ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​សាឡាង​ដើម្បី​សាកសួ​បន្ត​តាម​នីតិវិធី៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here