ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ បុរសម្នាក់ជាប្តីបានហៅប្រពន្ធចុងមកផឹកស៊ីជាមួយប្រពន្ធដើមជុំគ្នា។លុះពេលស្រវឹងភ្លើងប្រច័ណ្ឌក៏ចាប់ផ្តើមឡើងដោយប្រពន្ធដើមរករឿងឈ្លោះប្រកែកគ្នាហែកហួរផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍។ហេតុការណ៍នេះបានកើតឡើង ទុលមុខផ្ទះលេខ B3 ផ្លូវ២៤BT ក្រុម៤ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។ បុរសជាប្តីមានឈ្មោះ គឹម ដារ៉ារឹទ្ធ ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកប្រពន្ធដើមដែលទើបនិង លែងលះគ្នាបានរយៈពេលកន្លះខែ មានឈ្មោះ ចាន់ ថាវី អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិក ភោជនីយដ្ឋានមានកូនស្រីម្នាក់ អាយុ៧ឆ្នាំ ។ ចំណែកប្រពន្ធ ចុងមិនបានឱ្យដឹងឈ្មោះនោះទេ។
មុនពេលកើតហេតុ គេឃើញ ផ្ទះខាងលើ បានរៀបកម្មវីធី ផឹកស៊ីនៅមុខផ្ទះ ដោយមានមនុស្សប្រុសស្រីជាច្រើននាក់។ លុះដល់ម៉ោងកើតហេតុ មិនដឹងជាយ៉ាងម៉េច ក៏ស្រាប់តែមានរឿង ឈ្លោះប្រកែកវាយគ្នា ផ្អើលឆោរឡោរ ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច ចុះអន្តរាគមន៍ ទើបដឹងរឿងថា កើតរឿងភ្លើងប្រច័ណ្ឌ ប្រពន្ធចុងនិងប្រពន្ធដើម ព្រមទាំងបុរសជាប្តីឈ្លោះគ្នាសោះ ។
បុរសជាប្តីបានឱ្យដឹងថា រូបគាត់ជាមួយនិងប្រពន្ធដើម បានចាប់ដៃគ្នាបានរយៈពេលជិត១០ឆ្នាំហើយដោយបានកូនស្រីម្នាក់អាយុ៧ឆ្នាំ។ លុះការរស់នៅ មិនចុះសំរុងគ្នា ពួកគាត់ក៏បាន ផ្តិតមេដៃលែងលះគ្នា តាំងពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៨ តទៅ។ តែលែងហើយ ប្រពន្ធដើមគឺបានមករស់នៅជុំគ្នា ដដែល ដោយសារតែអាណិតកូន តែរូបគាត់គឺមានប្រពន្ធចុងមួយទៀតហើយ។
លុះនៅយប់ថ្ងៃកើតហេតុ រូបគាត់បានរៀបចំ កម្មវីធីផឹកស៊ីជួបជុំបងប្អូនមិត្តភក្តិ នៅមុខផ្ទះជាមួយនិង ប្រពន្ធដើម ។លុះបន្តិចក្រោយមក ប្អូនស្រីរបស់គាត់ បានឌុបប្រពន្ធចុងរបស់គាត់ មកលេងហូបចុកផឹកស៊ីជាមួយគ្នា។តែរូបគាត់ជាប្តី បានប្រាប់ប្រពន្ធដើមហើយ ថាកុំឱ្យកកូរ រករឿងគ្នា។លុះផឹករៀងស្រវឹង ស្រាប់តែប្រពន្ធដើមគាត់ កើតភ្លើងប្រច័ណ្ឌប្រពន្ធចុង ក៏បានរករឿងវាយប្តី ជេរគ្នាផ្អើលអ្នកជិតខាង តែម្តង។
ស្ត្រីប្រពន្ធដើមវិញ មិនបានរៀបរាប់ប្រាប់ ដំណើរដើមទងទេ គឺគិតតែពី ជេ ហែកហួង អស់កេរ្ត៍គ្មានសល់ ចន្លោះត្រង់ណានោះទេ ហើយស្ត្រីជាប្រពន្ធចុង ក៏មិនបានចេញមុខមកដែរ គឺសំងំនៅក្នុងផ្ទះ ។ ក្រោយពេលកើតហេតុ គឺមានតែការលួងលោមឱ្យស្ត្រីប្រពន្ធដើម ដែរលមាន អាការៈស្រវឹងឱ្យសម្របសម្រួលចូលក្នុងផ្ទះដេកដើម្បីបញ្ចប់រឿង៕
ប្រភព៖ FB