ឧត្ដរមានជ័យ: ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ក្នុងចំណោមបីនាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីពួកគេនាំគ្នាលេងចងក តាមសាច់រឿងភាគបរទេស ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅ ភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។ សាកសពមានឈ្មោះ វីន ម៉ាលី ភេទស្រី អាយុ ១០ឆ្នាំមានទីលំនៅកន្លែហកើតហេតុ។
តាមការបំភ្លឺរបស់ក្មេងស្រីឈ្មោះ រឿន ម៉ាលីស អាយុ ៦ឆ្នាំ បានឲ្យដឹងថា កាលពីថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ ខ្លួន និងប្អូនស្រីឈ្មោះ វ៉ៃ អាយុ ៣ឆ្នាំ បាននាំគ្នាទៅលេងនៅផ្ទះរបស់ឈ្មោះ វីន ម៉ាលី ភេទស្រី អាយុ ១០ឆ្នាំ ត្រូវជាជនរងគ្រោះ ស្ថិតនៅទល់មុទគ្នា ពេលទៅដល់ ខ្លួនព្រមទាំងប្អូនឈ្មោះ វ៉ៃ បានលេងរាំច្រៀងជាមួយម៉ាលី នៅក្នុងផ្ទះ ចំណែកម្តាយរបស់ ម៉ាលី គាត់ដេកនៅក្នុងផ្ទះនោះដែរ លុះលេងបានមួយសន្ទុះ ម៉ាលី បានបបួលខ្លួន និងប្អូនទៅលេងនៅក្រោយផ្ទះ ពេលនោះ ខ្លួនក៏បាននាំគ្នាទៅពេលនោះខ្លួនបានឃើញ ម៉ាលី កាន់ក្រមា ពណ៌ស មួយមកជាមួយពេលមក ដល់ក្រោយផ្ទះម៉ាលី បានបបួលខ្លួនលេងធ្វើចងក ពេលនោះខ្លួនបានប្រាប់ថា ចែលេងចឹងប្រយត្ន័ងាប់ណា ឈ្មោះ ម៉ាលី បានឆ្លើយថា មិនអីទេ បន្ទាប់មក ម៉ាលី បានយកក្រមាចងជាប់គ្នាជារង្វង់ ហើយយកទៅទាក់ នឹងមែកស្វាយ ដែលនៅក្បែរមាត់ទ្វារក្រោយផ្ទះ ហើយ ម៉ាលី បានឈរ នឹងមាត់ទ្វារហើយយកក្រមានោះទាក់ក ដោយខ្លួនឯងហើយលោតចុះទៅបណ្តាលឲ្យរឹតក ។ឃើញដូច្នេះ ខ្លួនក៏បានរត់ទៅប្រាប់ឈ្មោះ ផាន រ៉ា ត្រូវជាម្តាយរបស់ ម៉ាលី ដែលកំពុងដេកលក់ និងឈ្មោះ ធារី ត្រូវជាបងស្រីរបស់ ម៉ាលី ថា ម៉ាលី បានលេងចងកខ្លួនឯង បន្ទាប់មកម្តាយ និងបងរបស់ ម៉ាលី នាំគ្នាទៅមើល និងដោះពីក្រមា ដើម្បីយកទៅសង្គ្រោះឯមន្ទីរពេទ្យ ។
ករណីនេះឈ្មោះ វិន ធារី ភេទស្រី អាយុ ១៤ឆ្នាំ ត្រូវជាបងស្រីបង្កើតបានឲ្យដឹងថា កន្លងមកប្អូនស្រីរបស់ខ្លួនឧស្សាហ៍លេងធ្វើចងក តាមរឿងបរទេស តែមិនដែលភ្លាត់ស្នៀតទេ ទើបតែលើកនេះភ្លាត់ស្នៀតស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យនៅទីតាំង និងសាកសព រកឃើញថា ពិតជាបានធ្វើអត្តឃាតដោយចងកខ្លួនឯងពិតប្រាកដមែន សពត្រូវបានប្រគល់ជូនឮក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភពFB