ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ស្នងការរងខេត្តបាត់ដំបងបានបា្រប់អោយដឹងថា ស្ថានភាពទឹកស្ទឹងសង្កែ មានការស្រុកចុះវិញហើយ មិនមានជាក្តីបារម្មណ៍នោះទេ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង រហូតដល់មានការប្រកាសអាសន្ន ឲ្យពលរដ្ឋ មានការប្រុងប្រយ័ត្ន ពីហក់ឡើងនៃកម្ពស់ទឹក ។
លោកបានបញ្ជាក់ថា វេលាម៉ោង ៣ និង ០០ នាទី រសៀលថ្ងៃទី ១១ ខែសីហា នេះ ទឹកស្ទឹង សង្កែ បានជន់ ឡើងបន្ថែមទៀត រហូតទៅដល់ ១៣,៦០ ម៉ែត្រ និងបន្តឡើង ដល់ ១៤,០០ ម៉ែត្រ ដែលធ្វើឲ្យទឹកទន្លេ ធាក់ចេញតាមលូ វិញចូលមក ក្នុងក្រុងបាត់ដំបងសំខាន់ ផ្សារបឹងឈូក ។
ម្លោះហើយ រដ្ឋបាល ក្រុងបាត់ដំបង បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពទឹកជំនន់ ស្ទឹងសង្កែ និងបានអំពាវនាវ ត្រូវបានការប្រុងប្រយ័ត្ន ខ្ពស់ ៕