រថយន្តដឹកដីមួយគ្រឿងក្រឡាប់នៅរង្វង់មូលត្រីដាវ មុខអនុវិទ្យាលយ័សម្តេចឪក្រុងព្រះសីហនុ

0
1169

ក្រុងព្រះសីហនុ-រថយន្តដឹកដីមួយគ្រឿងក្រឡាប់នៅរង្វង់មូលត្រីដាវ មុខអនុវិទ្យាលយ័សម្តេចឪក្រុងព្រះសីហនុ ម៉ោងជាង១រសៀលថ្ងៃ១២សីហា២០១៩នេះ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។ បើតាមសមត្ថកិច្ចដែលសាកសួរអ្នកបើកបរបញ្ជាក់ថា ពេលកំពុងបើកបរ រថយន្តហ្វ្រាំងមិនសុីចំផ្លូវចុះចំណោត អ្នកបើកបរក៍សម្រេចចិត្តកាច់ចង្កូតរថយន្តអោយបុកផ្ទប់ខឿងរង្វង់មូល ការពារកុំអោយមានការបុករះតាមដងផ្លូវ រួចរថយន្តក៍ក្រឡាប់ទៅ។ ទោះជាយ៉ាងនេះក្តី នេះជាដំណឹងបឋមប៉ុណ្ណោះ ចំពោះមូលហេតុជាក់ស្តែងបែបណា សមត្ថកិច្ចនិងសាកសួរបន្ថែមតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here