បុរសកម្មករសំណង់ម្នាក់ជិះម៉ូតូទៅចងកសម្លាប់ខ្លួននៅក្នុងព្រៃក្រោយពីមានជំលោះជា…..ដឹងមូលហេតុហួសចិត្ត

0
803

បុរសកម្មករសំណង់ម្នាក់ជិះម៉ូតូទៅចង ក សម្លាប់ខ្លួន នៅក្នុងព្រៃ ក្រោយពីមានជំលោះជាមួយប្រពន្ធ នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍នេះបានកើតឡើងនាវេលា
ម៉ោង១១និង៣៤នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ នៅតាម បណ្ដោយផ្លូវលំ ក្រាលក្រួស (Z O A) ឋិតក្នុងភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សពរងគ្រោះមានឈ្មោះ រ៉ន គង់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

មុនកើតហេតុ កូនរបស់គាត់មានជម្លោះជាមួយប្រពន្ធ លុះនៅថ្ងៃកើតហេតុ វេលាម៉ោង៨និង១២នាទីព្រឹកថ្ងៃដដែល បានជិះម៉ូតូបាត់ចេញពីផ្ទះ ក្រោយពីមានពាក្យសំដីតូចធំជាមួយប្រពន្ធ ដោយមិនដឹងទៅណា លុះនៅ ម៉ោង១២និង១៤នាទីថ្ងៃដដែល ស្រាប់តែលេចដំណឹងថា កូនយកខ្សែចងគីប ចង កសម្លាប់ខ្លូននៅដើមអំពិលតែម្ដង ។

សមត្ថកិច្ចធ្វើកោសល្យវិច័យ សន្និដ្ឋានថា សពរងគ្រោះចងកខ្លួនឯងពិតមែន ។ សពរងគ្រោះបន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចរាល់ ប្រគល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here