គ្រោះថ្នាក់ចរាចរណ៍បុករះបន្តគ្នារវាងរថយន្តធំនិងរថយន្តតូចប្រមាណជិត១០គ្រឿងនៅម្តុំជិតលោកយាយម៉ៅពេជ្រនិល

0
266

ខេត្តកំពង់ស្ពឺ-(ដំណឹងបឋម) មានគ្រោះថ្នាក់ចរាចរណ៍បុករះបន្តគ្នារវាងរថយន្តធំនិងរថយន្តតូចប្រមាណជិត១០គ្រឿងនៅម្តុំជិតលោកយាយម៉ៅពេជ្រនិល ផ្លូវជាតិលេខ៤ វេលាម៉ោងជិត៣រសៀលថ្ងៃទី៣ខែមករា២០១៩នេះ ដែលតាមសេចក្តីរាយការណ៍បឋមពីពលរដ្ឋនៅកន្លែងកើតហេតុអោយដឹងថា មានរថយន្តច្រើនគ្រឿងរងការខូចខាត និងមានជនរងគ្រោះស្លាប់និងរបួសផងដែរ។ ក្រោយហេតុការណ៍នេះ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានអន្តរាគមន៍ភ្លាមៗជួយជនរងគ្រោះនិងសម្រួលចរាចរណ៍ ដែលកកស្ទះខ្លាំងនៅសងខាងចំណុចកើតហេតុ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here