ឥទ្ធិពល​ព្យុះ​(ប៉ា​ប៊ុ​ក) នឹង​បង្ក​ឲ្យ​កម្ពុ​ជាមាន​អាកាសធាតុ​ចុះ​ត្រជាក់ និង​មាន​ភ្លៀង​លាយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រខ្ពស់ៗ

0
484

(ភ្នំពេញ)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព និង​ឥទ្ធិពល​របស់​ព្យុះ ប៉ា​ប៊ុ​ក (PABUK)។

យោងតាម​សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​តាមដាន​ស្ថានភាព​អាកាសធាតុ រួចមក​ឃើញថា ជ្រលង​សម្ពាធ​ខ្ពស់ បានចាប់ផ្តើម​ចុះខ្សោយ, នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មាន​កើត​នូវ​ព្យុះ​ឈ្មោះ PABUK (ព្យុះ​ទី១ ប្រចាំឆ្នាំ២០១៩)។ ព្យុះ​នេះ នឹង​វិវត្តន៍​ខ្លួន​ទៅជា​ព្យុះ​ទី​ហ្វុ​ង (TY PABUK) រួច​បន្តដំណើរ​ទៅកាន់ ភាគខាងត្បូង​ប្រទេស​ថៃ។

លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ស្ថានភាព​ដូចខាងក្រោម៖

១៖ ចាប់ពី​ថ្ងៃទី២-៣ ខែមករា៖ ធាតុអាកាស​ត្រជាក់​បន្ត​កើតមាន​នៅតែ​បណ្តា​ជួរ​ភ្នំក្រវាញ ខេត្ត​ភាគ​ឦសាន និង​ខេត្ត​ប៉ៃលិន​ប៉ុណ្ណោះ (ត្រជាក់​តែ​ពេលយប់ និង​ពេលព្រឹក​ព្រលឹម)។

២៖ ចាប់ពី​ថ្ងៃទី៣-៤ ខែមករា៖ ផ្នែក​ខ្លះ​នៃ​រាជធានី-ខេត្ត ប៉ែក​ខាងក្រោម រួម​នឹង​ខេត្ត​កែប កំពត និង​ខេត្ត​ព្រះសីហនុ អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច ទៅ​មធ្យម។

បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​បងប្អូន​នេសាទ អ្នកដំណើរ​តាម​សមុទ្រ ជាពិសេស​វីរ​កងទ័ព​ឈរជើង នៅតាម​បណ្តា​កោះ​នានា សូម​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ព្យុះ ដែល​អាច​នឹង​បង្ក​ឲ្យ​កើតមាន​ភ្លៀង​លាយឡំ ជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រខ្ពស់ៗ ចាប់ពី​ថ្ងៃទី៣-៤ ខែមករា ឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here