រោងចក្រផលិតកាបូបគ្រប់ប្រភេទ នឹងទុនវិនិយោគប្រមាណ ៤,០៧លានដុល្លារអាមេរិក នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន

0
355

នៅថ្ងៃទី០៣ខែមករា ឆ្នាំ២០១៩នេះ តាមសំណើសុំវិនិយោគលើគម្រោងបង្កើត រោងចក្រផលិតកាបូប គ្រប់ប្រភេទ របស់ក្រុមហ៊ុន “IREACH FACTORY (CAMBODIA) CO.,LTD.” គណៈកម្មាធិការវិនិយោគ កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះ បញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅប្លុក K ផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៧៩កន្លែង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here