រដ្ឋសភាធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

0
311

សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមប្រជុំពីសមាជិក សមាជិកា រដ្ឋសភាចំនួន ១០៨រូប នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ បានសម្រេចធ្វើវិសោធនកម្មជាឯកច្ឆ័នទៅតាមសំណើរបស់សមាជិករដ្ឋសភាចំពោះច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។


សូមជម្រាបជូនថា៖ មានអ្នកតំណាងរាស្ត្រភាគច្រើនបានចុះហត្ថលេខាលើកសំណើ ជូនរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់ គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់មាត្រា ១៨ ដើម្បីកំណត់ចំនួនសមាជិកក្រុម ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដែលក្នុង នោះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានបង្កើនពី ២១រូប ដល់ ២៧រូប សមាជិកក្រុម ប្រឹក្សាខេត្ត ត្រូវបង្កើនចន្លោះពី ១១រូប ដល់ ២១រូប សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ត្រូវបង្កើនចន្លោះពី ១១រូប ដល់ ២១រូប បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានធ្វើវិសោធនកម្ម។


សូមរំលឹកថា៖ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបាន ប្រកាសឲ្យប្រើដោយព្រះរាជក្រមកាលពីឆ្នាំ២០០៨។ បទប្បញ្ញត្តិមាត្រា ១៨នៃច្បាប់នេះបាន ចែងអំពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សានីមួយៗ ដោយផ្អែកតាមកត្តាប្រជាសាស្ត្រ និង កត្តាភូមិសាស្ត្រនៃរដ្ឋបាលដែនដីនីមួយៗ ហើយក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ បន្ទាប់ពី ច្បាប់នេះចូលជាធរមាន រហូតមកទល់នឹងបច្ចុប្បន្ន ស្ថានភាពប្រជាជននៅក្នុងព្រះរាជាណា ចក្រកម្ពុជាមានការកើនឡើងជាលំដាប់ ដែលតម្រូវឲ្យមានការលើកកម្ពស់ប្រសិទ្ធភាពក្នុងការ ផ្តល់សេវា និងអភិវឌ្ឍ ស្របពេលដែលមុខងារ និងធនធាន ត្រូវបានផ្ទេរជាបន្តបន្ទាប់ពីថ្នាក់ ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋតាមមូល ដ្ឋាននីមួយៗ ហើយទន្ទឹមនឹងនេះ ស្ថានភាពភូមិសាស្ត្រក៏ត្រូវបានកែសម្រួល និងកំណត់ឲ្យ កាន់តែច្បាស់លាស់ ស្របតាមការអភិវឌ្ឍរីកចំរើននៃសេដ្ឋកិច្ច និងសង្គមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here