ស្ត្រីម្នាក់កំពុងជិះម៉ូតូតាមផ្លូវស្រាប់ដើមចន្ទគីរីរលំសង្កត់ពីលើបណ្ដាលឲ្យរបួសធ្ងន់បាក់ភ្លៅចំណែកម៉ូតូ…….

0
292

ស្ត្រីម្នាក់កំពុងជិះម៉ូតូតាមផ្លូវស្រាប់ដើមចន្ទគីរីរលំសង្កត់ពីលើបណ្ដាលឲ្យរបួសធ្ងន់បាក់ភ្លៅចំណែកម៉ូតូបាក់ជា២

ស្វាយរៀង:ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះលើផ្លូវបែកជាបួនទាល់មុខក្លោងទ្វារវត្តសន្តិភាពហៅខ្លាហើរស្ថិតក្នុងភូមិស្វាយរៀង សង្កាត់/ក្រុងស្វាយរៀង ។

ស្ត្រីរងគ្រោះឈ្មោះ គយ រុំ អាយុ ៥៥ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមសម្ដីពីស្ត្រីរងគ្រោះ បានឲ្យដឹង៖ នៅមុនពេលកើតហេតុ គាត់ និងប្អូនស្រីបង្កើត បានជិះម៉ូតូចេញពីផ្ទះ ទៅធ្វើការសំណង់។ មកដល់ចំណុចកើតហេតុ ស្រាប់តែមានដើមចន្ទគីរីបាក់រលំសង្កត់ពីលើតែម្តង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕

LEAVE A REPLY

Please enter your comment!
Please enter your name here