ផ្ទុះធុងហ្គាសបង្ករជាអគ្គីភយ័ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនឹងឡានទឹក

0
409

ភ្នំពេញ៖ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង៤០នាទីរសៀលថ្ងៃទី០២ខែមករាឆ្នាំ២០១៩នេះស្ថិតនៅផ្ទះលក់ហ្គាសយីហោវេងងួន ផ្លូវកម្ពុជាក្រោម សង្កាត់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ជាស់ផ្ទះបានឲ្យដឹងថា ខ្លួនបានដាក់ដាំទឹកបានមួយភ្លែត ស្រាប់តែលឺសម្លេងភីសៗ ហើយក៍មានអណ្ដាតភ្លើង ខ្លួនក៏បានរត់ចេញមកក្រៅផ្ទះស្រែហៅឲ្យគេជួយភ្លាមនោះក៏មានអ្នកជិតខាងចេញមកជួយនិងទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យក៏បានមកដល់បានអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ ក្នុងហេតុការខាងលើនេះបណ្ដាលឲ្យបុរសជាម្ចាស់ផ្ទះរងរបួសតិចតួចនិងរងការខូចខាតសម្ភារផ្ទះបាយតិចតួចតែប៉ុណ្ណោះ។

ក្នុងហេតុការណ៍ឆាបឆេះអគ្គិភ័យខាងលើនេះរថយន្តពន្លត់អគ្គិភ័យបានមកដល់ចំនួន២គ្រឿងផងដែលតែមិនបានប្រើប្រាស់បាញ់ពន្លត់ទេគីប្រើប្រាស់បំពង់បាញ់ពន្លត់តែចំនួន០៥បំពង់អគ្គិភ័យក៏បានរលត់បាត់ទៅវិញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here