ខេត្តកំពង់ធំ៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ អំពើហិង្សាដោយចេតនា មានអាវុធ (កាប់នឹងកាំបិតបុ័ងតោ) នៅចំណុចតូបលក់ស្រានៅភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍ ។
ជនរងគ្រោះឈ្មោះ ជួប វួច ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិអណ្ដូងពោធិ៍ ឃុំអណ្ដូងពោធិ៍ ស្រុកបារាយណ៍ (របួសក្បាល០១កន្លែង,ចុងមាត់ខាងស្ដាំ០១កន្លែង, ភ្លៅខាង ឆ្វេង០១កន្លែង, កដៃស្ដាំ០១កន្លែង ។ ជនសង្ស័យឈ្មោះ ស្រុង ស្រ៊ែ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ។
មុនពេលកើតហេតុជនសង្ស័យអង្គុយផឹកស្រានៅកន្លែងកើតហេតុ បន្ទាប់មកជនរងគ្រោះមកផឹកជាមួយហើយ ក៏បានទំនាស់ពាក្យសំដីគ្នា រហូតជនរងគ្រោះវាយជនសង្ស័យ១ ដៃចំភ្នែកឆ្វេង ទើបជនសង្ស័យយកកាំបិតកាប់សាច់(របស់អ្នកលក់)កាប់ទៅលើជនរងគ្រោះបណ្ដាលអោយរបួសតែម្ដង ។ សមត្ថកិច្ចតាមឃាត់ជនសង្ស័យ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិជូនទៅពេទ្យឯកជននៅឃុំទ្រៀល ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនជាមួយ វត្ថុតាងបានបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីសួរនាំកសាងសំណុរឿងចាត់ការតាមច្បាប់ ៕