ភ្នំពេញ៖ ហេតុការណ៍នេះត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១០ នឹង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ ១៣០ នៅចំណុចរោងកុនហែមជាតិស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
តាមសំដីអ៊ុំប្រុសម្នាក់ឈ្នោះគួច ចុងស៊ីញ ភេទប្រុសអាយុ៥៨ឆ្នាំ ស្នាក់នៅផ្លូវលេខ ១១៨ កែងផ្លូវលេខ១៥សង្កាត់ផ្សារចាស់ខណ្ឌដូនពេញបានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បាន ឮថាមានគេប្រទះឃើញទារិកាតូចមួយដែល
ម្តាយដាច់ចិត្តយកមកប្លុងទុកចោល នៅក្បែរអតីតរោងកុនហែមជាតិនោះ គាត់ក៏បានមកមើលឃើញរុំនិង សារ៉ុងរួចយកមកប្លុងទុកចោលរួចដើរចេញទៅបាត់ ភ្លាមៗនោះដែរគាត់ក៏បាន សម្រេចចិត្តទទួយកទារិកាអភ័ព្វនោះមកចិញ្ចឹម ដោយមានការដឹងឮពីអាជ្ញាធរ មានសមត្ថកិច្ចនិងប្រជាពលរដ្ឋក្បែរខាងផងដែរ និងមានសប្បុរសជនមានចិត្តអាណិត អាសូរដល់ទារិកាអភ័ព្វនោះ ពួកគេក៏បានជួយជាថវិកាផ្ទាល់ខ្លួនម្នាក់បន្តិចបន្តួច ដើម្បីទិញទឹកដោះគោសម្រាប់ក្មេងបានបៅខ្លះដែរគ្រាន់ជាការជួយសម្រាលបានខ្លះៗ។
តាមប្រភពខ្លះៗបានបង្ហើបឲ្យដឹងថា ទារិការដែលត្រូវម្តាយយកមកប្លុងទុកចោលនោះគឺជា ស្រ្តីវ័យក្មេងយកជនជាតិរហូតមានកូនពរពោះរហូតបង្កើតមក ហើយមិនមានការ ទទួលខុសត្រូវទើបសម្រេចយកកូនមកប្លុងទុកចោលយ៉ាងដូច្នេះ។
ក្រោយមកដោយសុខភាពក្មេងខ្សោយផងនោះ សមត្ថកិច្ចបានប្រគល់ឲ្យបុរសវ័យចំណាស់ ខាងលើយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕