អតីត​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក ភិ​និ​ត ថា​រុស​ម្ប​ត្តិ បានឱ្យដឹងថានៅក្នុង​រយ:ពេល២ ឬ៣ឆ្នាំ​ខាងមុខ​ទៀតកម្ពុជា​នឹង…

0
309

អតីត​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក ភិ​និ​ត ថា​រុស​ម្ប​ត្តិ បានឱ្យដឹងថា នៅក្នុង​រយ:ពេល ២ ឬ៣ឆ្នាំ​ខាងមុខ​ទៀត កម្ពុជា​នឹង​បោះ​ជំ​ហ៊ាន​រីកចម្រើន​បន្ថែមទៀត នឹង​ក្លាយជា​មហានគរ មាន​ភាព​ស៊ីវីល័យ​នៅតាម​កន្លែង​កម្សាន្ត​នានា។

លោក ភិ​និ​ត ថា​រុស​ម្ប​ត្តិ បានឱ្យដឹង​នៅក្នុង​ជំនួប​ជាមួយ​លោក គួច ចំរើន អភិបាល​នៃ​គណ:អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ​នេះ​ថា នេះ​ដោយសារ គោលនយោបាយ​កម្ពុជា​រឹងមាំ​ធ្វើឱ្យ​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​ប្រកបដោយ​ជោគជ័យ ជាពិសេស​ខេត្ត​ព្រះសីហនុ​មាន​ឆ្នេរ​ស្អាត និង​ក្លាយជា​រមនីយដ្ឋាន​ស្អាត ។

លោក​អតីត​ឧបនាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​បន្តថា បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ មាន​សំណង់​អគារខ្ពស់ៗរីកចម្រើន​នឹកស្មាន​មិន​ដល់ នៅពេល​ខាង មុខ​មាន​ទេសចរ​ឆ្លងកាត់​ស្នាក់នៅ ប្រទេស​ទាំងបី​ក្នុង​តំបន់​មាន​ថៃ-កម្ពុជា- វៀតណាម កាន់តែច្រើន​បន្ថែមទៀត។

លោក​គួច ចំរើន អភិបាល នៃ​គណ:អភិបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹង​ដែរ​ថា ខេត្ត​ព្រះសីហនុ​មាន​កោះ៣២ ផ្លូវជាតិ​សំខាន់២ គឺ​ផ្លូវជាតិ​លេខ៤ និង​លេខ៣ ខេត្ត​មាន​ព្រលានយន្តហោះ​អន្តរជាតិ ហើយថ្មីៗនេះ​កំពុង​ជម្រុញ​ពង្រីក​បន្ថែម មាន​ផ្លូវដែក​ត​ភ្ជាប់​ពី​ខេត្ត​ព្រះសីហនុ​ទៅ​រាជធានី​ភ្នំពេញ។

លោក​បន្តថា សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ពិភាក្សា​ត​ភ្ជាប់​ផ្លូវដែក​រវាង​កម្ពុជា-ថៃ និង​ភ្ជាប់​មក​ខេត្ត​ព្រះសីហនុ។ ខេត្ត​ព្រះសីហនុ​មានមុខ​ងារ​ជា​ខេត្ត​ទេសចរណ៍ ក្នុង​រយ:ពេល ២ឆ្នាំ​ចុងក្រោយ មាន​អ្នកវិនិយោគ​ចិន​មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ច្រើនជាងគេ បានប្រែក្លាយ​ខេត្ត​ជា​តំបន់​សេដ្ឋកិច្ច​ពហុមុខ​ងារ ។

អភិបាលខេត្ត​រូបនេះ​បន្តថា បច្ចុប្បន្ន​សំណង់​មានការ​កើនឡើង​បំរើឱ្យ​ការអភិវឌ្ឍ ធ្វើឱ្យមាន​លំហូរ​ចូល​មនុស្ស​ក្នុងស្រុក និង​មកពី​បរទេស ខេត្ត​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ទន្ទឹម​និង​ការអភិវឌ្ឍ​រីកចម្រើន ក៏មាន​ភាពស្មុគស្មាញ​ធ្វើឱ្យមាន​ការខូចខាត​ផ្លូវ ដោយសារ​កំណើន​យាន យន្ត​ដឹកជញ្ជូន​ធ្ងន់ បណ្តាល​ខូចខាត​ផ្លូវថ្នល់ រួមផ្សំ​កាលពី​ថ្ងៃទី៨ សីហា​កន្លងមក​ភ្លៀង​ធ្លាក់​ជាប់​គ្នា បណ្តាល​ធ្វើឱ្យ​ក្រុង​រងគ្រោះ​ជំនន់​ទឹកភ្លៀង​យ៉ាងធ្ងន់ធ្ងរ។

លោក​បន្ថែមថា បច្ចុប្បន្ន​ប្រទេស​ទាំងពីរ កម្ពុជា- ថៃ មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​ក្នុង​កិច្ចសហប្រតិបត្តិការ​ល្អ ហើយថ្មីៗនេះ រដ្ឋបាលខេត្ត​បាន​បញ្ជូន​គណ:ប្រតិភូ ទៅ​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ថៃ ដើម្បី​ទាក់ទាញ​ត​ភ្ជាប់​ទេសចរ​ឆ្លងកាត់ ស្នាក់នៅ​រវាង​កម្ពុជា-ថៃ និង​វៀតណាម ។ ប្រទេស​ថៃ-កម្ពុ​ជាមាន​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហការ​យូ​អង្វែង ម្យ៉ាងទៀត​ប្រជាជន​នៅតាម​ព្រំដែន នៃ​ប្រទេស​ទាំងពីរ មានការ​ដោះដូរ​ពាណិជ្ជ​កម្ម​ពីគ្នា​ទៅវិញទៅមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here