មកមើលតារាតម្លៃ សាំងបន្តចុះ រហូតទៅដល់ ……..

0
395

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា បានចុះថ្លៃជាបន្តបន្ទាប់ បើតាមតារាងតម្លៃលក់ប្រេងឥន្ធនៈ នៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជាកាលពីសប្តាហ៍មុនគឺប្រេងសាំងធម្មតាមានតម្លៃ ៣៣៥០ រៀលក្នុង១លីត្រ , ប្រេងម៉ាស៊ូត​ មានតម្លៃ៣៣៥០ រៀលក្នុង១លីត្រ និង ប្រេងសាំងស៊ុបពែរមានតម្លៃ ៣៧០០ រៀលក្នុង១លីត្រ ។

 

សូមបញ្ជាក់ដែរថា ក្នុងសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលនិយាយពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅលើទីផ្សារក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ – ១៥ ខែមករា ឆ្នាំ២០១៩ នេះបានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារក្នុងប្រទេសកម្ពុជាបានធ្លាក់ថ្លៃបន្តទៀតគឺ តម្លៃប្រេងសាំងធម្មតា និង ប្រេងម៉ាស៊ូតបានធ្លាក់ថ្លៃមកនៅត្រឹម ៣២០០ រៀលក្នុង១លីត្រប៉ុណ្ណោះ ។ សម្រាប់តម្លៃប្រេងសាំងស៊ុបពែរ ដែលដាក់លក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈនានា នៅក្នុងប្រទេសកម្ពុជា គឺមានតម្លៃ ៣៦០០ រៀល ក្នុង១លីត្រ ។ ប្រជាពលរដ្ឋបានសម្តែងនូវការអបអរសាទរ ចំពោះតម្លៃប្រេងឥន្ធនៈ ដែលបានចុះថ្លៃជាបន្តបន្ទាប់នេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here