(ភ្នំពេញ) កាលពីវេលាម៉ោង ១១ និង ១០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ ២០១៩ ស្ត្រីម្នាក់មិនដឹងមានមូលហេតុអ្វី បានឡើងលើស្ពានព្រះមុនីវង្សបម្រុងនឹងលោតទឹកសម្លាប់ខ្លួន ទេត្រូវបានអ្នករត់កងបីឃើញក៏ចាប់ទាញ់ដៃនិងប្រជាពលរដ្ឋបានជួយឃាត់ ត្រង់ចំណុចលើស្ពានព្រះមុនីវង្សថ្មី នៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
ស្ត្រីវ័យប្រហែសអាយុ២០ជាង ស្លៀកពាក់រ៉ូបពណ៌ស និងពាក់អាវយឺតដៃវែងពណ៌ស ពីក្រៅបន្ថែមទៀត បានដើរមកលើស្ពានព្រះមុនីវង្សថ្មីបំណងនឹងលោតទឹកសម្លាប់ខ្លួន ខណៈពេលនោះស្រាប់តែមានអ្នករត់កង់បីម្នាក់ឃើញទាន់ក៏បានចុះពីលើកង់បី រត់ទៅចាប់ទាញដៃគាត់មិនឲ្យគាត់ លោតទឹកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសារព័ត៌មានបានចុះមកឡាយ យ៉ាងកុះករ។ មួយសន្ទុះក្រោយមកក៏មានបុរសម្នាក់បានអះអាងថាជាប្ តីបានចាប់ដៃទាញស្ត្រីនោះឲ្យឡើងជិះម៉ូតូក៏ប៉ុន្តែស្ត្រីរូបនោះមិនឡើងលើម៉ូតូនោះទេហើយប្តីខ្លាចខ្មាសគេ ក៏បានជិះម៉ូតូគេចពីកន្លែងកើតហេតុ នេះចុះពីលើស្ពានបាត់ស្រមោល ៕