វិទ្យុបារាំង(RFI) បានចុះផ្សាយថា តាំងពីឯកឧត្តម ជាសុផារ៉ា ធ្វើជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជម្លោះដីធ្លីបានកាត់បន្ថយ ស្ទើរតែរកទិន្ន័យមិនបាន

0
476

(ភ្នំពេញ) វិទ្យុបារាំងបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ថា ជម្លោះដីធ្លីកាត់បន្ថយយ៉ាងច្រើន ស្ទើរតែរកទិន្ន័យមិនបាន សម្រាប់អណត្តិឯកឧត្តម ជា សុផារ៉ា រហូតមកដល់បច្ចុប្បន្ន តាំងពីឯកឧត្តម ជា សុផារ៉ា ឡើងធ្វើជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីមក បញ្ជាទំនាស់ដីត្រូវកាត់បន្ថយ ។

វេបសាយNCNDialy សូមធ្វើការផ្សាយបន្តពីវិទ្យុបារាំងRFIដូចតទៅ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ចេញ​កំណត់​ត្រា​សង្ខេប​មួយ​នៅ​ថ្ងៃ​ទី​២០​ធ្នូ ​ដោយ​ធ្វើ​ការ​សិក្សា​ទៅ​លើ​ករណី​ជម្លោះ​ដីធ្លី​៣​កន្លែង​សំខាន់​ៗ​ ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​ផងដែរ​។​ ប៉ុន្តែ ​វណ្ណ ​សុផាត​ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច ​និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​បាន​លើក​ឡើង​ថា​ តាំង​ពី​ឯកឧត្តម ​ជា ​សុផារ៉ា​ ឡើង​មក​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​រៀប​ចំដែនដី​មក​ ជម្លោះ​ដីធ្លី​ត្រូវ​បាន​កាត់​បន្ថយ ​តែ​លោក​ថា​ពិបាក​ស្វែង​រក​តួលេខ​មក​បញ្ជាក់​(អត្ថបទដោយ ដោយ អ៊ឹង ប៊ុនថន) ។

សូមបញ្ជាក់ថា ឯកឧត្តម ជា សុផារ៉ា បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយដែលទើបនឹងបានបោះឆ្នោតជាសមាជិកគណៈកម្មការ

អចិន្ត្រៃគណបក្សប្រជាជនកាលពីកន្លងទៅថ្មីនេះ ។ ហើយមហាជនក៏បានស្គាល់ឯកឧត្តម តាមរយៈកាលប្រើប្រាស់ កាន់ក្តាប់ដៃដែកក្នុងកាដោះស្រាយទំនាស់ដីធ្លី នៅក្នុងប្រទេសផងដែរ ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here