៥ចំណុចពិសេស(រួមភេទ) សម្រាប់អ្នកត្រូវមានកូនប្រុស ដើម្បីបន្តវង្សត្រកូល

0
2207

ភាគបុរស និងជាប់ខ្សែចិន គេភាគច្រើនគេចង់កូនប្រុសខ្លាំងជាងកូនស្រី ដើម្បីបន្តវេនវង្សត្រកូលបន្តទៀត តែអ្នកខ្លះមាន អ្នកខ្លះទៀតមិនមានសោះ ចំណុចខាងក្រោមនេះជាចំណុចពិសេស សម្រាប់អ្នកដែលចង់បានកូនប្រុស សូមអានអត្ថន័យខាងក្រោមនេះ ៖

  1. មិនគួររួមភេទពេលដែលជិតដល់ថ្ងៃមករដូវនោះទេ ព្រោះជាថ្ងៃដែលអ្នកមិនអាចមានផ្ទៃពោះបានឡើយ។ ដូចនេះ អ្នកគួរតែរួមភេទក្នុងចន្លោះពីថ្ងៃទី១០ដល់ទី១៩នៃវដ្តឈាមរដូវ២៨ថ្ងៃ ព្រោះវាជាពេលដែលមេជីវិតញីកើត។
  2. ពេលដែលអ្នករួមភេទ អ្នកគួរតែប្រើក្បាច់ត្រូវ ដោយអាចជាក្បាច់ធម្មតា ក្បាច់ពីក្រោយ ឬក្បាច់អង្គុយពីមុខ។ ការប្រើក្បាច់ទាំងនេះ អាចជួយអ្នកឲ្យឆាប់មានកូនប្រុសបាន។
  3. បើអ្នកចង់មានកូនប្រុស អ្នកមិនគួររួមភេទច្រើនពេកទេ ដោយគួរតែទុកមេជីវិតឈ្មោលឲ្យច្រើន ព្រោះពេលដែលមានស្ពែម៉ាតូសូអ៊ីតច្រើន ទើបអាចធ្វើឲ្យអ្នកឆាប់មានកូនប្រុសបាន។
  4. អ្នកគួរតែធ្វើយ៉ាងណាឲ្យនារីអាចចូលដល់ចំណុចកំពូល ទើបអាចឲ្យមេជីវិតឈ្មោលចូលជិតមាត់ស្បូន ដោយអាចធ្វើឲ្យដៃស្បូនចាប់បានលឿន។ ជាហេតុដែលធ្វើឲ្យអ្នកអាចមានកូនប្រុសបាន។
  5. ក្នុងនាមជាប្តី គួរតែបញ្ឈប់ធ្វើចលនាដែលប្រើកម្លាំងខ្លាំងមួយរយៈ ហើយញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ដើម្បីអាចជួយអ្នកឲ្យមានកូនប្រុសបានសម្រេច។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីអាចកើតបានកូនប្រុសមកស្នងត្រកូលបាន៕ប្រភពHealth.com

LEAVE A REPLY

Please enter your comment!
Please enter your name here