ក្លិបបាល់ទាត់ វេស្ទើនភ្នំពេញ ដោយខ្វះខាតក្នុងការទ្រទ្រង់ ម្ចាស់ក្លិបបានសម្រេចចិត្ត……

0
402

(កីឡា) ក្លិបបាល់ទាត់ វេស្ទើនភ្នំពេញ បានប្រកាសមិនចូលរួមក្នុងលីគកំពូលឆ្នាំ ២០១៩ ដោយសារតែខ្វះខាតថរិកាសម្រាប់ទ្រទ្រង់ក្លិប ។

លោក ប៊ួយ ម៉េងហុង អ្នកចាត់ការទូទៅក្លិបបានបញ្ជាក់ថា ចំណុចដែលឈានដល់ការដកខ្លួននេះ គឺដោយសារតែក្លិបមិនមានធនធានសមរម្យសម្រាប់ឧបត្ថម្ភដល់កីឡាករគ្រប់គ្នាបានសមរម្យ នឹងដើម្បីទុកឱកាសឱ្យកីឡាករល្អៗ និង ក្មេងៗរបស់ខ្លួនមានអនាគត ដោយទៅរកក្លិបដែលអាចទ្រទ្រង់ជីវភាពពួកគេបាន ។

គូសបញ្ជាក់ផងដែរថា ក្លិបបាល់ទាត់ វេស្ទើនភ្នំពេញ មានវត្តមានក្នុងលីគកំពូលកម្ពុជា ចំនួន ៩ រដូវកាលមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ២០១០ ដោយក្នុងឆ្នាំ ២០១៨ កន្លងផុតទៅក្លិបមួយនេះ មិនអាចរកជ័យជម្នះបានឡើយសូម្បីតែ ១ ប្រកួត ដោយពេញមួយរដូវកាលរកបានត្រឹម ១ ពិន្ទុប៉ុណ្ណោះ ៕ប្រភពប្រជាប្រិយ

LEAVE A REPLY

Please enter your comment!
Please enter your name here