អភិបាលរាជធានីភ្នំពេញ ផ្ញើសារជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសរំលឹកខួប២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះ

0
472

(ភ្នំពេញ) ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រោមឱកាសទាំងអស់ ផ្ញើសារគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសរំលឹកខួប២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះរបស់សម្តេច (២៩-១២-១៩៩៨-២៩-១២-២០១៨) ដែលនាំឲ្យកម្ពុជាមានសុខ សន្តិភាពពេញបរិបូរណ៍ និងការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

ក្នុងឱកាសរំលឹកខួប២០ឆ្នាំ នៃនយោបាយ ឈ្នះ ឈ្នះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ នៃរដ្ឋបាលរាជធានីភ្នំពេញ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗ ធំធេងថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here