ពិធីគម្រប់ខួបលើកទី ៨០ របស់រថយន្ត Lincoln Continental ជាមួយម៉ូដែល Coach Door Edition ឆ្នាំ ២០១៩ គឺពិតជាពិសេសណាស់ និង មានតែ ៨០ គ្រឿងប៉ុណ្ណោះ ។ ពួកវាទាំងអស់ទទួលបានអត្ថប្រយោជន៍ពីការបើកទ្វារខាងក្រោយបានរហូតដល់ទៅ ៩០ ដឺក្រេដែលជួយសម្រួលដល់ការចូលទៅអង្គុយ និង ការបើកបរក៏ដូចជាប្រព័ន្ធទ្វារអេឡិចត្រូនិកដែលធ្វើឱ្យការចូល និង ចេញមានលក្ខណៈងាយស្រួល និង ស្ងាត់ ។
រថយន្ត Lincoln Continental 80th Coach Door Edition ថ្មីគឺប្រើម៉ាស៊ីន Twin-turbo 3.0-liter V6 ។ វាផលិតកម្លាំងបង្វិលជុំ 400 hp (406 PS / 298 kW) និង កម្លាំង 400 lb-ft (542 Nm) ព្រមទាំងភ្ជាប់មកជាមួយរបៀបបើកបរចំនួន ៣ ដើម្បីធ្វើឱ្យបទពិសោធផ្ទាល់ខ្លួនរួមមាន Normal, Sport និង Comfort ។ រថយន្ត Lincoln Continental 80th Coach Door Edition ដំបូងនឹងមកដល់នៅរដូវក្តៅខាង មុខនេះដោយតម្លៃត្រូវបានប្រកាសនៅក្នុងរយៈពេលសមរម្យមួយ ។ អ្នកទិញក៏នឹងទទួល បានសេវា Black Label របស់ក្រុមហ៊ុនផងដែរ ។
យោងតាមក្រុមហ៊ុនផលិតរថយន្តបានឱ្យដឹងថាដោយសារតែបន្ថែមកង់ទំហំ ៦,៥ អ៊ីង ទៅនឹងកង់រថយន្តនោះវាក៏ផ្តល់នូវកន្លែងដាក់ជើងដែលល្អបំផុតផងដែរនៅកៅអីជួរទីពីរ ។ នៅផ្នែកខាងក្នុងនៃរថយន្តនេះមានកន្លែងដាក់កុំព្យូទ័រយួរដៃ និង បន្ទះសាកថ្មទូរស័ព្ទឥតខ្សែនៅខាងក្រោយផងដែរ ។ អ្នកបើកបរនឹងទទួលបានកៅអី 30-way adjustable បង្ហាញ Active Noise Control ប្រព័ន្ធ Revel Ultima Audio និង ឧបករណ៍ផ្សេងទៀត ៕ប្រភពប្រជាប្រិយ