ញាក់សាច់ ! កំពុងបើកបរ ស្រាប់តែដាច់កន្ទុយរ៉ឺម៉កសណ្ដោងកុងតឺន័រចេញពីរថយន្ត នៅស្រុកសំរោងទង

0
530

កំពង់ស្ពឺ:ញាក់សាច់ ! កំពុងបើកបរ ស្រាប់តែដាច់កន្ទុយរ៉ឺម៉កសណ្ដោងកុងតឺន័រចេញពីរថយន្ត នៅស្រុកសំរោងទង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩និង៣៥នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ PK 38-600 ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖រថយន្ដមួយគ្រឿង ម៉ាក HINO ក្បាលពណ៌ខៀវលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3A- 9709 សណ្ដោង សឺមីរឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-0085 ផ្ទុកកុងតឺន័រអ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅក្រុមហ៊ុនដឹកជញ្ជូន លុះមកដល់ចំណុចខា ងលើបានដាច់សឺមីរ៉ឺម៉កចេញពីក្បាល ធ្លាក់មកលើផ្លូវជាតិ អូសចម្ងាយប្រមាណប្រវែង ៣០ម៉ែត្រ ប៉ុន្តែមិនបង្កឲ្យរងរបួសដល់មនុស្សទេ។

តាមការបញ្ជាក់ពីជំនា ចរាចរណ៍ខេត្ដ បានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមករថយន្ដសណ្ដោងរ៉ឺម៉កនេះ មិនត្រួតពិនិត្យបច្ចេកទេសមុនចេញ ដំណើរ ចំណុចខ្វះខាតគឺ គន្លឹះធ្ពក់នោះមិនបានចូល ញាំពេញលេញ (មិនរលាស់ពេលអូសយូរទៅក៏ គាំងគាប់ជួនផ្លូវមានទឹករលកក៏ផ្ទាត់ហើបចេញតែ ម្ដងព្រោះសឺមីរ៉ឺម៉កផ្ទុកទំនិញធ្ងន់) ។

បច្ចុប្បន្ន កម្លាំនគរបាលចរាចរណ៍ខេត្ដ បានធ្វើការបញ្ជូនរថយន្ដ និងសឺមីរ៉ឺម៉កមក ការិយាល័យ នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីរង់ចាំម្ចាស់ក្រុមហ៊ុន ចូលមកដោះស្រាយ និងអនុវត្ដន៍តាមគោលការណ៍ច្បាប់ដោយមិនលើកលែង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here