ក្តៅៗ! ស្គាល់អត្តសញ្ញាណបុរសក្នុងរូបនោះហើយ ជាតៃកុងឡានការ៉ាស់ហ្គាសខាងលើ ពេលនេះត្រូវថៅកែ បញ្ចូនសង្គ្រោះបន្តនៅសុរិនប្រទេស…

0
403

ក្តៅៗ! ស្គាល់អត្តសញ្ញាណបុរសក្នុងរូបនោះហើយ ជាតៃកុងឡានការ៉ាស់ហ្គាសខាងលើ ពេលនេះត្រូវថៅកែ បញ្ចូនសង្គ្រោះបន្តនៅសុរិន ដោយសាររបួសធ្ងន់!

កាលពីថ្ងៃមិញនេះមានការភ្ញាក់ផ្អើលក្រោយពី ឃើញវីដេអូឃើញថាបុរសម្នាក់នេះដើរចេញពីកន្លែងកើតហេតុកន្លែងផ្ទុះហ្គាស់ ដោយមានរបួសរោលរាលពេញខ្លួន ស្បែករលេះរលួយពីគ្នា ដែលមើលទៅពិតជាគួរឲ្យខ្លោចចិត្តណាស់ អ្វីដែលកាន់តែអាណិតបន្ថែមទៀតនោះ ពេលពឹងអ្នក

ជិតនោះឲ្យជូនទៅពេទ្យ ហាក់បីដូចជាគ្មានអ្នកចាប់អារម្មណ៍សោះតែម្តង ដោយម្នាក់ៗហាក់រវល់នឹងថត និងមើលទិដ្ឋភាពកន្លែងអគ្គិភ័យនោះ។ ដោយឡែកបុរសខាងលើត្រូវបានស្គាល់អត្តសញ្ញាណហើយ ឈ្មោះថា បឿន កុយ អាយុ៤៦ឆ្នាំ ជាតៃកុងឡានការ៉ាស់ហ្កាស់ ខាងលើ

ឥលូវនេះរបួសធ្ងន់បញ្ចូនបន្តទៅសុរិនប្រទេសថៃហើយ នេះបើតាមគណនេយ្យហ្វេសបុកឈ្មោះថា Chettra Phen បានបង្ហោះនិងអំពាវនាវសូមឲ្យសប្បុរសជនជួយ យ៉ាងដូច្នេះថា៖ អាណិតណាស់លេាកពូតៃកងឡាន ដឹកហ្គាសឆេះកាលពីម្សិលមិញ គ្មានអ្នកដឹកគាត់យកទៅពេទ្យ

គាត់មានកូន6នាក់ គាត់រស់សៀមរាប គាត់របួសធ្ងន់ត្រូវម្ចាស់ក្រុមហ៊ុនយកគាត់ ទៅព្យាបាលនៅប្រទេសថៃហេីយ ជូនពរលេាកពូឆាប់ជា ជួយសែរផង គ្រែងមានអ្នកជួយជាថវិកាខ្លះៗដល់ក្រុមគ្រួសារគាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here