ទីក្រុងភ្នំពេញនឹងមានផ្លូវក្រោមដីមួយកន្លែទៀតនៅផ្លូវជាតិលេខ១ក្នុងភូមិបឹងឈូក សង្កាត់និរោធ ក្បែរស្ថានីយ៍ទូរទស្សន៍បាយ័ន

0
856

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុន បុរីប៉េងហួត ដោយមានការចូលរួមពីក្រម JICA និងក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងស្ថាបនាផ្លូវក្រោមដី តភ្ជាប់ពីទីតាំងផ្លូវផ្សារទំនើប ភីអេច អេកូ ម៉ល (PH ECO MALL)ទៅផ្លូវជាតិលេខ១ ក្បែរស្ថានីយ៍ទូរទស្សន៍បាយ័នស្ថិតនៅក្នុងភូមិសាស្ត្រភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នេះបើតាមការបង្ហាញអោយដឹងក្នុងកិច្ចប្រជុំបច្ចេកទេស លើសំណើសុំគោលការណ៍ស្ថាបនាផ្លូវក្រោមដីនេះ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

គម្រោងស្ថាបនាផ្លូវក្រោមដីដោយតភ្ជាប់ពីទីតាំងផ្លូវផ្សារទំនើប ភីអេច អេកូ ម៉ល (PH ECO MALL) ភ្ជាប់ទៅផ្លូវជាតិលេខ១ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ធ្វើឡើងដើម្បីរំដោះចរារណ៍លើកំណាត់ផ្លូវជាតិលេខ១ ពោលគឺបើប្រជាពលរដ្ឋ ចាក់ចេញពី បុរីប៉េងហួត និងផ្សារទំនើប ភីអេច អេកូ ម៉ល ត្រូវមុជក្រោមដី ក្រោមផ្លូវជាតិលេខ១ឆ្ពោះមករាជធានីភ្នំពេញ។

នៅតំបន់នេះមានប្រជាពលរដ្ឋរស់នៅច្រើននិងបានធ្វើចរាចរលើផ្លូវនេះ ដែលទៀមទាអោយមាន U turn ដើម្បីជួយសម្រួលចរាចរជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្បែរផ្សារ។ ក្នុងឆ្នាំ២០៣៥ អាចនឹងមាន Sky train ត្រង់ចំណុចនេះ នៅពេលសាងសង់ត្រូវទុកគម្លាតសម្រាប់គ្រឹះរបស់ Sky train។

រដ្ឋបាលរាជធានីភ្នំពេញមានបទពិសោធន៍លើការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីជាច្រើននៅ
ក្នុងរាជធានី ។ជាក់ស្តែពេលនេះបាននិងកំពុងសាងសង់ស្ពានអាកាសចោមចៅផងដែរ។ ក្នុងកិច្ចប្រជុំនោះ លោកឃួង ស្រេង បានជម្រុញឱ្យក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
ធ្វើការសិក្សាជាមួយក្រុមហ៊ុនបុរីប៉េងហួតនិងអង្គកាJICA មុនស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩កន្លងមកនេះ កិច្ចប្រជុំលើគម្រោងនេះបានឯកភាពលើការងារមួយចំនួន ក្នុងនោះរួមមានការងារនេះត្រូវបង្កើតគណៈកម្មការមួយ ដោយធ្វើលិខិតស្នើសុំតំណាងពីក្រសួងសាធារណការដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, អគ្គិសនី
កម្ពុជា (EDC), ទូរគមនាគមន៍កម្ពុជា (TC), មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីចូលរួម។ សិក្សាច្រកផ្លូវចេញ-ចូល ឆ្លងកាត់ក្រោមផ្លូវជាតិលេខ១ជាកញ្ចប់ព្រោះទៅអនាគតនឹងមានប្រជាពលរដ្ឋនៅតំបន់នេះធ្វើដំណើរចេញចូលយ៉ាងច្រើនក្រោយពេលអភិវឌ្ឍរួច ដែលត្រូវមានជំរាលនិងចិញ្ចើមផ្លូវសម្រាប់ជនពិការផងដែរ។ត្រូវមានការប្រជុំដោះស្រាយផលប៉ះពាល់ និងវាយតម្លៃការចំណាយលើគម្រោង។ ការសិក្សាអំពីលក្ខណៈបច្ចេកទេសផ្លូវក្រោមដី ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។ ក្រុមហ៊ុនដែលជាអ្នកទទួលការសាងសង់ ត្រូវសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យលើបទដ្ឋានបច្ចេកទេសតាមស្តង់ដារបស់ប្រទេសជប៉ុន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here