ប្រធានកាំកុងត្រូល បើករថយន្តធ្លាក់ផ្លូវក្រឡាប់ចូលប្រឡាយទឹក បណ្តាលឲ្យ…..

0
265

បន្ទាយមានជ័យ ៖ ហេតុការណ៍នេះ បានកើតទ្បើង​ នៅវេលាម៉ោងប្រហែល ២២យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិសាស្ត្រ ឃុំចំការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បុរសដែលស្លាប់ មានឈ្មោះ សំ ធារ័ត្ន ប្រធានកាំកុងត្រូលច្រកទ្វារតំបន់ បឹងត្រគួន ដែលទើបផ្លាស់ថ្មី ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តខាងលើ បានក្រឡាប់ជាច្រើនត្រឡប់ ចូលទៅក្នុងទឹកស្រះ បណ្តាលឲ្យជនរងគ្រោះ គាបជាប់ក្នុងរថយន្តស្លាប់ ក្នុងទឹកយ៉ាងអាណោចអាធ័ម។ រហូតមក​ព្រឹកថ្ងៃទី២៩ ខែធ្នូ ទើបមានការភ្ញាក់ផ្អើល ​ដល់សមត្ថកិច្ចនាំគ្នាទាញសពចេញពីក្នុងរថយន្ត និងធ្វើការត្រួតពិនិត្យ ប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី​៕ប្រភពfb

LEAVE A REPLY

Please enter your comment!
Please enter your name here