កំពុងតែឡើងឋានសួគ៌ ស្រើបស្រាលខ្លាំងពេក គាំងបេះដូងស្លាប់

0
382

បុរសម្នាក់ត្រូវបានគេអះអាងថា ជាថៅកែហាងលក់នំខួបកំណើត បានគាំងបេះដូងស្លាប់ បន្ទាប់ពីបុរសរូបនោះ នាំស្រីស្នេហ៍ទៅដេកនៅផ្ទះសំណាក់ យីហោ សែនសុខ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ហេតុការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១ និង ២០ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៨ ។ ដោយជនរងគ្រោះមានឈ្មោះ ជូន សំបូរ អាយុ ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិអណ្តូងទឹក ឃុំថ្មស ស្រុក បទុមសាគរ ខេត្តកោះកុង ។ បច្ចុប្បន្នមកស្នាក់នៅផ្ទះជួល នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរ បើកហាងលក់នំខួបកំណើត ។

បើតាមសមត្ថកិច្ច ដែលបានចុះទៅដល់កន្លែងកើតហេតុបានឱ្យដឹងថា តាមដំណើររឿងពីដំបូងគឺជនរងគ្រោះ បានស្រវឹងស្រា ហើយក៏បាននាំស្រីស្នេហ៍ទៅដេកផ្ទះសំណាក់នោះ ដោយសារតែមានអារម្មណ៍ពុះកញ្ជ្រោល និង ស្រើបស្រាលខ្លាំងពេក ទើបធ្វើឱ្យជនរងគ្រោះគាំងបេះដូងស្លាប់តែម្តង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here