គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលើកយកសំណើសុំអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មកពិនិត្យ

0
388

សំណើសុំអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលស្នើឡើងដោយសមាជិករដ្ឋសភា ត្រូវបានគណៈកម្មាធិ ការ

អចិន្ត្រៃយ៍រដ្ឋសភាលើកយកពិនិត្យ និងពិភាក្សានៅក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៨នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន

រដ្ឋសភា។

ថ្លែងប្រាប់អ្នកសារព័ត៍មានឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍នៃរដ្ឋសភា បានគូសបញ្ជាក់ថា៖ នារយៈពេលចុង ក្រោយនេះមានច្បាប់មួយចំនួនត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ ក្នុងន័យជាការកែលម្អឲ្យ មានលក្ខណៈកាន់តែប្រសើរឡើង ហើយនៅថ្ងៃនេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បាន លើកយកសំណើសុំអនុម័តសេចក្តីស្នើច្បាប់ថ្មីមួយទៀតគឺ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលស្នើឡើងដោយសមាជិករដ្ឋសភាមកពិនិត្យ និងត្រូវដាក់ ដាក់ជូនគណៈកម្មការជំនាញពិនិត្យ និងសម្រេចថាត្រូវធ្វើវិសោធនកម្ម ឬក៏អត់ បើគណៈកម្មាការជំនាញសម្រេចថា ត្រូវធ្វើវិសោធនកម្មនោះ ច្បាប់មួយនេះនឹងត្រូវដាក់ជូនសម័យប្រជុំរដ្ឋ សភាពេញអង្គនាពេលខាងមុខធ្វើវិសោធនកម្មទៅតាមការស្នើសុំ។

សូមបញ្ជាក់ជូនថា៖ មានសមាជិករដ្ឋសភាចំនួន ៥៩រូប ដែលមានឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប និងឯកឧត្តម ហ៊ុន ណេង ជាតំណាងក្រុមតំណាងរាស្ត្រហត្ថលេខីទាំង ៥៩រូបបាន ស្នើសុំរដ្ឋសភាដើម្បីពិនិត្យសំណើសុំអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មស្តីពីការគ្រប់ គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះឡើង ក្នុងន័យធ្វើឲ្យច្បាប់មួយនេះមាន លក្ខណៈកាន់តែសមស្របទៅនឹងកាលៈទេសៈកម្ពុជានាពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here