ក្រសួងមហាផ្ទៃ ស្នើឲ្យអគារនុរក្ស ពង្រឹងសមត្ថកិច្ចគ្រប់គ្រងពន្ធនាគារឲ្យបានល្អ

0
471

(ភ្នំពេញ) ក្រសួងមហាផ្ទៃ បានស្នើឲ្យប្រធានអគារនុរក្ស ពន្ធនាគារឡើងកាន់ដំណែងថ្មី បង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះភារកិច្ចដឹកនាំរបស់ខ្លួន លើការគ្រប់គ្រង និងពង្រឹងសន្តិសុខបានជាប់ជាប្រចាំ ដោយត្រូវធានាថា មន្ត្រីពន្ធនាគារទាំងអស់ ពិតជាបានអនុវត្តតួនាទី ភារកិច្ចខ្លួនប្រកដោយវិជ្ជាជីវៈ មិន ប្រព្រឹត្តអំពើពុករលួយ ស្របតាមក្រមសិលធម៌ បទវិន័យជាមន្ត្រីអនុរក្សពន្ធនាគារ ដើម្បី ជួយពួកគេបានកែប្រែខ្លួន ក្លាយជាពលរដ្ឋល្អ នឹងមិនត្រូវធ្វើខ្លួនជាចៃហ្វាយនាយទណ្ឌឌិតឡើយ។

ក្នុងពិធីប្រកាសផ្ទេរ ចូលកាន់មុខដំណែងថ្មី ប្រធានពន្ធនាគាររាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសាលារាជធានី ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទែ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៏ថា ដើម្បី ពង្រឹងប្រសិទ្ធិភាពការងារឲ្យបានកាន់តែល្អបន្ថែមទៀតនោះ សុំផ្តាំផ្ញើដល់អគារនុរក្ស ដែលទើបតែងតាំងជាពន្ធនាគាររាជធានីភ្នំពេញថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ លើការគ្រប់គ្រង ក្នុងនិងក្រៅពន្ធនាគារឲ្យបានល្អជាប់ប្រចាំ។ ឯកឧត្តម រដ្ឋលេខាធិការបន្តថា ត្រូវពង្រឹងការងារយាមកាមការពារពន្ធនាគារ ២៤ម៉ោងល់២៤ម៉ោង លើការងារសន្តិសុខ ចាត់វធានការតឹងរ៉ឹងចំពោះចំណុចខ្វះចន្លោះ ការឆែកឆេររឹបអូល ការយក សម្ភារៈហាមឃាត់នាំចូលឲ្យទណ្ឌឌិត ការបង្ករឱកាស ឬំធ្យោបាយឲ្យទណ្ឌឌិតដើម្បីរត់គេចការជួញដូរ គ្រឿងញៀន ការបង្កើតក្រុមម៉ាស្យានៅក្នុងពន្ធនាគារជាដើម។ ហាមមិនជនជាប់ឃុំប្រើទូរស័ព្ធ ត្រូវបន្ត ហ្វឹកហ្វឺន អប់រំចិត្ត កែប្រែទណ្ឌឌិត បានកែប្រែជាមនុស្សថ្មី និងមានវិជ្ជាជីវៈសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត នៅពេលពួកគេចេញទៅសហគមន៏វិញ។

អ្នកដែលមកចូលកាន់ជាប្រធានពន្ធនាគាររាជធានីភ្នំពេញថ្មីនេះគឹថ្នាក់ដឹកនាំ ត្រូវពង្រឹងភាពជាអ្នកដឹកនាំក្នុងសា្មរតីទតួលខុសត្រូវខ្ពស់ក្នុងមុខដំណែងធ្វើការងារអប់រំកែប្រែជនជាប់ឃុំនេះជាភារកិច្ចសំខាន់របស់មន្ត្រីអនុរក្សពន្ធនាគារ ព្រោះពន្ធនាគារនិងមណ្ឌលកែប្រែទាំងអស់មិនមែនជាកន្លែងធ្វើទុក្ខទោសដូចយើងស្មាននោះទេ។

ឯកឧត្តម ឈីម ធិការ ប្រធានពន្ធនាគារ រាជធានីភ្នំពេញទើបឡើងថ្មី បានប្តេជ្ញាចិត្តខិតខំបំពេញការងារ រក្សាសាមគ្គីភាពជាមួយមន្ត្រី ពន្ធនាគារថ្នាក់ក្រោម និងខិតខំដឹកនាគ្រប់គ្រងអង្គភាព ឲ្យដំណើរការ រក្សាបានសន្តិសុខសុវត្ថិភាព អនុវត្តការងារអប់រំ ស្តារនិតិសម្បទារជនជាប់ឃុំ ដើម្បី កែប្រែ ក្លាយជាពលរដ្ឋល្អរបស់សង្គមជាតិ  ។ ក្រៅពីនោះនិងខិតខំអភិវឌ្ឍន៏អង្គភាពឲ្យបានល្អ  ដើម្បី រួមគ្នា សម្រេចឲ្យបានជោកជ័យ ឡោកដៅផែនការយុទ្ធសាស្រ្ត របស់អក្គនាយកដ្ឋានពន្ធនាគារនិងផែនការ របស់អង្គភាព ឲ្យបានល្អ សក្តិសមទៅជំនឿទុកចិត្តរបស់ក្រសួងមហាផ្ទៃ និងសាលារាជធានីប្រគល់ជូន។

សូមបញ្ជាក់ថា៖  ពិធីប្រកាសផ្ទេរភារកិច្ច ចូលកាន់មុខដំណែងថ្មី ប្រធានពន្ធនាគាររាជធានីភ្នំពេញ

ថ្មីនេះ ឯកឧត្តម ឈីម ធិការ អតីតប្រធានពន្ធនាគារខេត្ត ស្ទឹងត្រែង ត្រូវចូលកាន់មុខដំណែងថ្មី ប្រធានពន្ធនាគាររាជធានីភ្នំពេញ ជំនួស លោក  ពេជ្រ យ៉ន ត្រូវផ្ទេរភារកិច្ចនៅក្រសួងមហាផ្ទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here